ព័ត៌មានជាតិ

First News: រថភ្លើងបុកមនុស្សស្លាប់ទៀតហើយ លើកនេះនៅខេត្តកំពត

កំពត: ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៏ ម៉ៅ ច័ន្ទ មធុរិទ្ធិ បានប្រាប់ Post News នៅមុននេះបន្តិចថា ពិតជាមានករណីរថភ្លើងបុកម៉ូតូ បណ្តាលឲ្យស្លាប់មនុស្សម្នាក់មែន នាយប់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៦នេះ។

លោកបានបញ្ជាក់ថា មុនពេលកើតហេតុ ជនរងគ្រោះបានចេញពីហូបការគេក្នុងភូមិ បន្ទាប់មកក៍ធ្វើដំណើរតាមបណ្តាលផ្លូវរថភ្លើង ដោយជិះម៉ូតូមានគ្នា២នាក់ ជួនពេលរថភ្លើងក៍មកដល់ ហើយបុកស្លាប់ម្នាក់ និងរងបួសម្នាក់។

បច្ចុប្បន្ន សមត្ថកិច្ចបាន និងកំពុងធ្វើការវាស់វែង នៅកន្លែងកើតហេតុ ហើយលោកស្នងការក៍មិនបានលម្អិតទៀតដែរ៕

 

មតិយោបល់