ភ្នំពេញៈ តាមការជូនដំណឹងរបស់អគ្គិសនីកម្ពុជា នៅមុននេះ បានឲ្យដឹងថា កាលពីវេលាម៉ោង១១៖២០នាទី យប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ មានករណីដាច់ចរន្តអគ្គិសនី នៅបន្ទប់ភ្លើងលេខ(OP005-F5) ដែលបណ្តាលឲ្យដាច់រចន្តអគ្គិសនីនៅទីតាំងមួយចំនួន នៅផ្លូវលេខ២៣០ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ (នៅម្តុំសំណង់១២)។
អគ្គិសនីកម្ពុជា បញ្ជាក់ថា ករណីដាច់ភ្លើងនៅតំបន់សំណង់១២នេះ បណ្តាលមកពីឆេះខ្សែបណ្តាញតង់ស្យុងទាប(LV) ធ្វើឲ្យរលាយចូលគ្នា ដែលមិនអាចធ្វើការជួសជុលភ្លាមៗបានទេ។ បច្ចុប្បន្ន ក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុល ដើម្បីឲ្យអតិថិជនមានចរន្តអគ្គិសនីឡើងវិញ នៅមុនម៉ោង១៖៣០នាទី ថ្ងៃត្រង់ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦៕
មតិយោបល់