ព័ត៌មានជាតិ

ផ្អើលពេញមួយភូមិ! ខឹងបើកគោយន្តមកចោលប្រពន្ធសុំប្តីដុតគោយន្ត និងផ្ទះ

ព្រះវិហារៈ នៅវេលាម៉ោង ៥និង៥០នាទីល្ងាចថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ ស្ថិតក្នុងភូមិយាង ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មានករណីហិង្សា។

ប្ដីឈ្មោះ រួន រឹត និងប្រពន្ធឈ្មោះ ហ៊ិត ស៊ីនឿន រស់នៅភូមិឃុំកើតហេតុខាងលើ។

ដំណើររឿង៖ មុនពេលកើតហេតុអ្នកទាំង ២បានទៅធ្វើចម្ការ លុះពេលត្រឡប់មកវិញ ដល់ពាក់កណ្ដាលផ្លូវ ប្រពន្ធក៏សុំប្ដីចុះបេះបន្លែ រីឯប្ដីបានបើកគោយន្តមកផ្ទះមុន ខណៈពេលមកដល់ផ្ទះអ្នកទាំង ២នាក់ ឈ្លោះទាស់សំដីគ្នា ដោយសារខឹងខ្លាំងពេក ស្រ្តីជាប្រពន្ធសុំប្ដីដុតផ្ទះ និងគោយន្តចោល ប្ដីឆ្លើយយល់ព្រមភ្លែត ប្រពន្ធដុតភ្លាមផ្អើលមនុស្សម្នាពេញមួយភូមិមកជួយពន្លត់៕

មតិយោបល់