ភ្នំពេញៈ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦នេះ គណបក្សសង្គ្រោះជាតិ បានរៀបចំពិធីសំណេះសំណាលជាមួយយុវជន ដើម្បីបង្ហាញជំហរចំពោះស្ថានភាពនយោបាយបច្ចុប្បន្ន ក្រោមអធិបតីភាពលោក កឹម សុខា។
ក្នុងពិធីសំណាលកាលពីព្រឹកមិញនេះ លោក កឹម សុខា អះអាងថា នឹងមិនចូលខ្លួនបំភ្លឺតាមដីកាកោះហៅរបស់តុលាការនោះទេ ដោយយោងតាមច្បាប់នៃរដ្ឋធម្មនុញ្ញកម្ពុជា។
កិច្ចសំណេះសំណាលនេះ ធ្វើឡើងស្របពេលដែលស្ថានការណ៍នយោបាយកំពុងឡើងកម្ដៅ ដោយសារមានការចាប់ខ្លួនសកម្មជនបរិស្ថាន សកម្មជន និងតំណាងរាស្ត្របក្សប្រឆាំង មន្ត្រីការពារសិទ្ធិមនុស្ស និងការចេញដីកាកោះហៅតំណាងរាស្ត្រចំនួន៣រូបបន្ថែមទៀត ឲ្យចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ ក្នុងរឿងស្នេហារវាងលោក កឹម សុខា និងនាង ខុម ចាន់ដារ៉ាទី ហៅស្រីមុំ ដែលមានកញ្ញា ធី សុវណ្ណថា និងនាងស្រីមុំ ជាដើមបណ្ដឹង៕
មតិយោបល់