ព័ត៌មានជាតិ

ល្បិចថ្មីទៀតហើយ! ទោះជាដាក់កាំមេរ៉ាមើលផ្លូវយ៉ាងណាក៏សមត្ថកិច្ចរកវិធីចូលចាប់បានដែរ

ភ្នំពេញ: ទោះបីជាជនសង្ស័យមានល្បិចកលយ៉ាងណាក៏មិនអាចរួចខ្លួនបានដែរ ជាក់ស្តែងកាលពីវេលាម៉ោង១០នឹង៣០នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ នៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កម្លាំងប៉ុស្តិ៍បានឃាត់ខ្លួនជនសង្ស័ជួញដូរនឹងប្រើប្រាស់គ្រឿងញៀនចំនួន២នាក់ដកហូតម៉្សៅក្រាមព៍ណសថ្លាសង្ស័យជាសារធាតុញៀនចំនួន១កញ្ចប់ថងតូច ជញ្ជីងអេឡិចត្រូនិចសម្រាប់ថ្លឹងថ្នាំចំនួន១កូនថង់ប្លាស្ទិកសម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួននឹងឧបករណ៏សម្រាប់ជក់ថ្នាំញៀនចំនួន១ បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើត្រូវបានកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ខានដើម្បីចាត់តាមច្បាប់៕

 

មតិយោបល់