ព័ត៌មានជាតិ

ម៉ូតូឌុប២គ្រឿងបុកគូទរថយន្តឡង់គ្រីស័រជនជាតិចិនសង៤៥ដុល្លារ

ភ្នំពេញៈ រថយន្តឡង់គ្រីស័រជនជាតិចិនអែបស្តាំឈប់ត្រូវបានម៉ូតូឌុបចំនួន២គ្រឿងបុកពីក្រោយបែកស្តុបខាងឆ្វេងរងការខូចខាតមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់មនុស្ស។ ហេតុការណ៍នេះ កើតឡើងនៅផ្លូវ២១៥ កែងផ្លូវ១៣៤ សង្កាត់ដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលម៉ោង២:៤០នាទីរសៀល ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦។

សាក្សីបានប្រាប់ថា រថយន្តឡង់គ្រីស័រ ពណ៌ស ស្លាកលេខភ្នំពេញ2AE-0069 បើកបរដោយជនជាតិចិនរួមទាំងអ្នកបកប្រែចំនួន៣នាក់តាមបណ្តោយផ្លូវ២១៥ ឆ្លងស្តុបមកដល់ចំណុចកើតហេតុស្រាប់តែជាន់ហ្វាំក៏ម៉ូតូមកពីក្រោយដោយឃើញម៉ូយនិងរថយន្តឈប់លឿនពេកក៏បុកគូទបែកស្តុបខាងឆ្វេងតែម្តង។

ម៉ូតូឌុបម៉ាក់ឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ ស្លាកលេខព្រៃវែង1D-6885 និងម៉ូតូ១គ្រឿងទៀត ម៉ាកសង់សេ១២៥ ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ1BI-0520។

ក្រោយនរគបាលចរាចរណ៍វាស់វែង និងភាគីរថយន្តមានអ្នកបកប្រែសម្របសម្រួលជាមួយខាងម៉ូតូទាំង២គ្រឿងយល់ព្រមចេញថ្លៃជួសជុល៤៥ដុល្លារដើម្បីបញ្ចប់រឿងនៅកន្លែងតែម្តង៕

photo_2016-05-11_15-11-45 photo_2016-05-11_15-11-47 photo_2016-05-11_15-11-53

មតិយោបល់