ចិនៈ ក្រសួងកិច្ចការស៊ីវិល ដែលហៅកាត់ថា (MCA) នៅថ្ងៃពុធនេះ បាននិយាយថា ភ្លៀងធ្លាក់យ៉ាងខ្លាំង នៅតំបន់ភាគខាងកើត ខាងត្បូង និងភាគនិរតីនៃប្រទេសចិន ចាប់តាំងពីថ្ងៃទី ៤ ខែឧសភា បានបណ្ដាលឲ្យមនុស្សចំនួន ៦៦ នាក់បានស្លាប់ និង១១ នាក់ទៀតបាត់ខ្លួន។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅយប់ថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០១៦។
នៅព្រឹកថ្ងៃពុធនេះ មនុស្សចំនួនជាង ៤.៦៦ លាននាក់ កំពុងរងផលប៉ះពាល់ ក្នុងគ្រាដែល ៩៥.០០០ នាក់ទៀត ត្រូវបានផ្លាស់ប្តូរទីលំនៅ។
បើតាម MCA បានបន្ថែមឲ្យដឹងថា មនុស្សចំនួន ៦៨.០០០ នាក់កំពុងត្រូវការជំនួយ ខណមនុស្សចំនួន ៥២០០នាក់ទៀត ផ្ទះរបស់ពួកគេត្រូវបានដួលរលំ និង ៧៤.០០០ នាក់ លំនៅដ្ឋានរងការខូចខាត។
គួរបញ្ជាក់ផងដែរ ដំណាំសរុបចំនួន ២៦៨.០០០ ហិកតា ត្រូវបានរងការខូចខាត ដោយក្នុងនោះរួមមាន ២៨.៣០០ ហិកតាបានខូចខាតទាំងស្រុង ដែលនេះជាការខាតបង់ផ្នែកសេដ្ឋកិច្ចយ៉ាងខ្លាំង បើគិតជាទឹកប្រាក់ប្រមាណជា ៨២០ លានដុល្លារអាមេរិកឯណ្ណោះ៕
មតិយោបល់