អ៊ីតាលីៈ សេចក្តីថ្លែងការណ៍មួយ ពីកងទ័ពជើងទឹកប្រទេសអ៊ីតាលី នៅថ្ងៃពុធនេះ បានឲ្យដឹងថា ជនចំណាកស្រុកចំនួនជាង ៥០០ នាក់ ត្រូវបានជួយសង្គ្រោះ ក្នុងឧប្បត្តិហេតុលិចនាវា ខណៈដែលសាកសពចំនួន ៧ បានរកឃើញ នៅក្បែរឆ្នេរសមុទ្រលីប៊ី។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦។
នាវា Bettica របស់កងទ័ពជើងទឹក អំឡុងពេលឃ្លាំមើល និងធ្វើសកម្មភាព សន្តិសុខរបស់ខ្លួន ក្នុងតំបន់នោះ បានឃើញនាវាមួយ ដែលមានដឹកជនចំណាកស្រុកជាច្រើន កំពុងជួបបញ្ហា ជាមួយនឹងការធ្វើដំណើរ ដោយនាវារបស់ពួកគេ ត្រូវបានលិច។
សេចក្តីថ្លែងការណ៍ដដែរ ក៏បានឲ្យដឹងបន្ថែមទៀតថា «ក្នុងរយៈពេលដ៏ខ្លី នាវានោះ បានក្រឡាប់ចូលទៅក្នុងទឹកសមុទ្រ ដោយសារតែការដឹក ចំនួនមនុស្សលើសចំណុះ»៕
មតិយោបល់