ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ស្លាប់ និងរងរបួសរាប់រយនាក់ បន្ទាប់សកម្មប្រយុទ្ធវាយប្រហា នៅបាគីស្ថានន

ប៉ាគីស្ថានៈ យ៉ាងហោចណាស់មនុស្ស ៥៩នាក់បានស្លាប់ និងរបួស១១៧នាក់ បន្ទាប់មានការវាយប្រហារពេញ មួយយប់ នៅមជ្ឈមណ្ឌលបណ្តោះបណ្តាលមន្រ្តីប៉ូលិស ក្នុងទីក្រុងភាគនិរតីប្រទេសប៉ាគីស្ថាន។ នេះបើយោងតាមរយៈ សារព័ត៌មានមានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦។

បើតាមទូរទស្សន៏ក្នុងស្រុកមួយ ដែលបានដកស្រង់ប្រភពពីមន្ទីរពេទ្យបានឱ្យដឹងថា ចំនួនអ្នកស្លាប់បានកើនឡើង បន្តបន្ទាប់ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាកងកម្លាំងសន្ដិសុខ។

មកទល់ពេលនេះ ខាងអាជ្ញាធរបានប្រកាសរដ្ឋក្នុងគ្រាអាសន្ន នៅមន្ទីរពេទ្យទាំងអស់ ក្នុងទីក្រុង Quetta និងបានអំពាវនាវដល់សាធារណជនសម្រាប់ការបរិច្ចាគឈាម។

មុននេះរដ្ឋមន្ត្រីមហាផ្ទៃខេត្តលោក Sarfaraz Bugti បានឱ្យដឹងថា ជាង ២០នាក់ត្រូវបានសម្លាប់ និង ១០៩ នាក់ទៀតរងរបួសនៅក្នុងការវាយប្រហារទៅលើមជ្ឈមណ្ឌលហ្វឹកហ្វឺនប៉ូលិសដែលមានទីតាំងស្ថិតនៅក្នុងតំបន់ Saryab នៃខេត្តភាគនិរតីប្រទេសប៉ាគីស្ថាន។

ប្រភពពីប្រធាននៃកម្លាំងយោធាព្រំដែន Corps លោកឧត្តមសេនីយ៍ Sher Afgun បានឲ្យដឹងថា ឧបទ្ទវហេតុនេះ បានកើតឡើងនៅពេលដែលភេរវករមួយក្រុមពាក់អាវបង្កប់គ្រាប់បែកអត្តឃាត និងគ្រាប់បែកដៃ sneaked ចូលទៅ សម្លាប់ឆ្មាំម្នាក់នៅក្នុងផ្ទះ នៅប្រហែលម៉ោង ១១ និង០៥ នាទីយប់៕

photo

មតិយោបល់