បរទេសៈ នៅតារាងបញ្ជីឈ្មោះទីក្រុង ដ៏ពុលបំផុតក្នុងពិភពលោក ដែលចេញប្រកាស ដោយអង្គការសុខភាពពិភពលោក (WHO) ក្នុងនោះមានទីក្រុងចំនួន៤ របស់ឥណ្ឌា ត្រូវបានស្ថិតក្នុងបញ្ជីផងដែរ។
ប្រសិនបើអ្នកធ្លាប់គិតថា ប៉េកាំង ឬហាណូយ ជាទីក្រុងពុលនោះ ប្រហែលអ្នកមិនមានការភ្ញាក់ផ្អើលទេ ដែលបានឮថា ទីក្រុងចំនួនពីរនេះ ជាទីក្រុងដ៏ពុលជាងគេ ក្នុងចំណោមទីក្រុងដ៏បំផុត ក្នុងពិភពលោកនោះ។
១. ទីក្រុងហ្សាបុល
ជាក្រុងរបស់ប្រទេសអ៊ីរ៉ង់ ស្ថិតក្នុងចំណាត់ថ្នាក់ នៃទីក្រុងពុលជាងគេបំផុត ក្នុងពិភពលោកនៅឆ្នាំនេះ ដែលមានកម្រិតជាតិបំពុលរហូតដល់ 20 ដង បើធៀបទៅនឹងទីក្រុងពុលជាច្រើនផេ្សងទៀត។ មូលហេតុចម្បង ដែលធ្វើឲ្យទីក្រុងមួយនេះពុល គឺដោយសារតែសកម្មភាពឧស្សាហកម្ម គ្រោះរាំងស្ងួតញឹកញាប់ ដែលធ្វើឲ្យកើនឡើងបរិយាកាសពុលបន្ថែម។
២. ទីក្រុង Gwalior
មនុស្សជាច្រើន មានការភ្ញាក់ផ្អើល ដោយសារទីក្រុង Gwalior របស់ប្រទេសឥណ្ឌា បានស្ថិតនៅលេខរៀងទី២ ក្នុងចំណោមទីក្រុងពុលបំផុត នៅក្នុងឆ្នាំនេះ។
៣. ទីក្រុង Allahabad
ជាទីក្រុងនៃប្រទេសឥណ្ឌា ដែលមានទីតាំងស្ថិតនៅជិតទន្លេគង្គា ដោយសាររដូវប្រាំង មានធូលីដីហុយខ្លាំង បានហោះចូលទៅក្នុងផ្នែក ខាងក្រោមនៃទន្លេ ព្រមទាំងបានបង្កើតជាអ័ព្ទយ៉ាងក្រាស់នៅក្នុងទីក្រុងផងដែរ។
៤. ទីក្រុង Riyadh
ដោយសារសកម្មភាព ឧស្សាហកម្មមមាញឹកខ្លាំង ទើបបណ្ដាលឲ្យទីក្រុងមួយនេះ មានបរិកាសមិនល្អ។ Riyadh ត្រូវបានគេស្គាល់ថា ជាទីក្រុងមួយ របស់ប្រទេសអារ៉ាប៊ីសាអូឌីត។
៥. ទីក្រុង Al Jubail
ជាទីក្រុងទី២ របស់ប្រទេអារ៉ាប៊ីសាអូឌីត ដែលស្ថិតនៅក្នុងលេខរៀងទី៥ ក្នុងចំណោមទីក្រុងដ៏ពុលបំផុត របស់ពិភពលោក។
៦. ទីក្រុង Patna
កាលពីឆ្នាំមុនទីក្រុងមួយនេះ ស្ថិតនៅលេខរៀងទី២ ក្នុងចំណោមទីក្រុងពុលជាងគេ របស់ពិភពលោក ដែលមានទីតាំងស្ថិតនៅប្រទេសឥណ្ឌា។ កត្តាដែលធ្វើឲ្យទីក្រុងមួយនេះពុល បណ្ដាលមកពីសាងសង់អគារ មិនមានប្រើខែលការពារឲ្យបានត្រឹមត្រូវ ដែលបង្កការប៉ះពាល់ដល់គុណភាពខ្យល់អាកាស។
៧. ទីក្រុង Raipur
ត្រូវបានគេស្គាល់ថា ជាទីក្រុងនៃប្រទេសឥណ្ឌា ដែលស្ថិតនៅលេខរៀងទី ៧ ក្នុងចំណោមទីក្រុងដ៏លពុលជាងគេ របស់ពិភពលោក។
៨. ទីក្រុង Bamenda
ដោយសារការប្រមូលផ្ដុំនៃធូលី និងការចោលសំរាមយ៉ាងអនាធិបតេយ្យ ទើបបណ្ដលឲ្យបរិកាស នៅទីក្រុង Bamenda ក្នុងប្រទេសកាមេរូនមួយនេះ ត្រូវបានបំពុល។
៩. ទីក្រុង Xingtai
ជាទីក្រុងមួយ ស្ថិតនៅក្នុងខេត្ត Hebei ដែលត្រូវបានគេចាត់ទុកថា ជាក្រុងពុលបំផុត ក្នុងប្រទេសចិន។
១០. ទីក្រុង Baoding
សម្រាប់លេខរៀងទី១០ ក្នុងចំណោមទីក្រុងពុលបំផុត ក្នុងពិភពលោក គឺទីក្រុង Baoding ប្រទេសចិន៕
មតិយោបល់