ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

មេបញ្ជាការប៉ូលិសបារាំងម្នាក់ រួមទាំងប្រពន្ធរបស់គាត់ ត្រូវឃាតករចាក់សម្លាប់

បារាំង: មន្រ្តីបាននិយាយថា បុរសម្នាក់ដែលអះអាងថា មានភក្ដីភាពទៅនឹងអ្វីដែលហៅថា ក្រុមរដ្ឋអ៊ិស្លាមជ្រុលនិយម (IS) បានចាក់សម្លាប់លោកមេបញ្ជាការប៉ូលិសបារាំងម្នាក់ រួមទាំងប្រពន្ធរបស់គាត់ផងដែរ មុនពេលដែលបានប៉ូលិសបានសម្រុកចូលទៅបាញ់បុរសខាងលើនេះឲ្យស្លាប់នៅក្នុងផ្ទះមួយកន្លែង។ នេះបើយោងតាមការចេញផ្សាយ BBC នៅថ្ងៃទី១៤ មិថុនានេះ។

បុរសដែលមានភក្តីភាពចំពោះក្រុមរដ្ឋឥស្លាម បានចាក់សម្លាប់លោកមេបញ្ជាការរួចហើយ ក៏រូបគេបានចាប់កូនប្រុស និងប្រពន្ធធ្វើជាចំណាប់ខ្មាំងរបស់ខ្លួននៅក្នុងផ្ទះរបស់ពួក គេនៅក្នុងតំបន់ Magnanville ក្បែរទីក្រុងប៉ារីស។ ទាំងលោកមេបញ្ជាការប៉ូលិស និងប្រពន្ធរបស់គាត់ ត្រូវបានគេរកឃើញបានស្លាប់ហើយ ប៉ុន្តែកូនប្រុសរបស់ពួកគេត្រូវបានគេជួយសង្គ្រោះ។ ទីភ្នាក់ងារ AFP បានរាយការណ៍ឲ្យដឹងថា រដ្ឋអាជ្ញាបារាំងបានចាប់ផ្តើមការស៊ើបអង្កេតប្រឆាំងភេរវកម្ម។

ប្រធានាធិបតីបារាំង លោក Francois Hollande បានថ្លែងថា នឹងបើកកិច្ចប្រជុំមួយបន្ទាន់ ដែលនឹងត្រូវបានប្រារព្ធធ្វើឡើងនៅវិមាន Elysees នៅព្រឹកថ្ងៃអង្គារនេះ ដើម្បីពិភាក្សាគ្នាពីឧប្បត្តិហេតុខាងលើនេះ។ លោកប្រធានាធិបតី ហូឡង់ បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ពន្លឺនឹងត្រូវបានរកឃើញជាមិនកានស្របទៅតាមកាល:ទេស:នៃរឿងគួរឱ្យស្អប់ខ្ពើមនេះ។

AFP បានដកស្រង់សម្តីរបស់សាក្សី បាននិយាយថា បុរសម្នាក់ កាន់កាំបិតបានស្រែកថា Allahu Akbar (ព្រះទ្រង់មានឋាន:ធំ) នៅពេលដែលរូបគេបានវាយប្រហារប៉ូលិស ដែលមិនមែននៅក្នុងឯកសណ្ឋាននៅខាងក្រៅផ្ទះរបស់គាត់។ ការវាយប្រហារនៅក្នុងផ្ទះនោះ បានចាប់យកស្រ្តីនិងកុមារម្នាក់ជាចំណាប់ខ្មាំងផងដែរ។

សូមបញ្ជាក់ថា ជនរងគ្រោះមិនទាន់ត្រូវបានបញ្ចេញឈ្មោះឲ្យដឹងនៅឡើយទេ ប៉ុន្តែគ្រាន់តែដឹងស្លាប់នៅតំបន់ Magnanville គឺមានចម្ងាយប្រហែល ៥៥គីឡូម៉ែត្រ ទិសពាយ័ព្យនៃរដ្ឋធានីបារាំង៕

_89969997_033464804

មតិយោបល់