ម៉ិកស៊ិកៈ តាមមន្ត្រីជាន់ខ្ពស់ កាលពីថ្ងៃពុធ បាននិយាយថា ប្រធានាធិបតីម៉ិកស៊ិក លោក Enrique Pena Nieto កំពុងពិចារណាលើការលុបចោលដំណើរទស្សនកិច្ចសប្តាហ៍ក្រោយ ទៅទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីមានបទបញ្ជាសាងសង់ជញ្ជាំងព្រំដែនរវាងប្រទេសទាំងពីរ របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។ នេះបើយោងតាមរយៈ សារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ។
ការសម្រេចចិត្តក្នុងការពិចារណាឡើងវិញ អំពីដំណើរទស្សនកិច្ចនេះ បានកើតឡើងចំពេលមានកំហឹងរីករាលដាល ក្នុងចំណោមពលរដ្ឋជាច្រើន នៅម៉ិកស៊ិក ដោយបានបន្ទោសប្រធានាធិបតីលោក Enrique Pena Nieto ថាមិនហ៊ានប្រឈមមុខនឹងគោលនយោបាយរបស់លោក ត្រាំ។
យ៉ាងណាមិញ វានៅមិនទាន់ច្បាស់នោះទេ ចំពោះការសម្រេចចិត្តចុងក្រោយ ដែលអាចត្រូវបានធ្វើឡើង។
ប្រធានគណបក្សអភិរក្សជាតិនិយមលោក Ricardo Anaya Cortes បាននិយាយថា « អ្វីដែលច្បាស់លាស់បំផុតនោះ គឺថាទីមួយ លោក Pena Nieto នឹងលុបចោលកិច្ចប្រជុំជាមួយលោក ដូណាល់ ត្រាំ នៅសប្ដាហ៍ក្រោយ ឬមួយទៀតលោក នឹងចូលរួមវា ដើម្បីនិយាយជាសាធារណៈ និងជាមួយក្រុមហ៊ុនទាំងស្រុងថា ម៉ិកស៊ិកនឹងមិនបង់ប្រាក់សាងសង់ជញ្ជាំង មួយសេនសម្រាប់វាទ្បើយ»៕
មតិយោបល់