ព័ត៌មានសិល្បៈ និងកម្សាន្ត

ស្ពានវែងលើលោក ប្រទេសចិន ធ្វើឱ្យភ្ញៀវទេសចរ លួសព្រលឹងស្ទើរគាំបេះដូង

ចិន: ស្ពានកញ្ចក់ ប្រចាំប្រទេស ចិន ខ្ពស់បំផុត ១ខ្សែ បោះរំលងជ្រោះ កម្ពស់ជម្រៅ 590-foot ស្មើ ១៧៩,៨៣២ម៉ែត្រ លាតសន្ធឹងចុងម្ខាងទៅចុងម្ខាង សាងសង់ឡើង អំពីកញ្ចក់សុទ្ធសាធ។ នេះបើយោងតាម ប្រភពព័ត៌មានបរទេស ចេញផ្សាយថ្ងៃទី១៤ ឧសភា ២០១៦។

ស្ពានអ្នកក្លាហាន ” Brave Men’s Bridge ” នេះ សាងសង់ដោយផ្ទាំងកញ្ចក់ ដែលមានប្រវែង ដ៏វែងបំផុតលើពិភពលោក ត្រូវបើកសម្ពោធ ឱ្យភ្ញៀវទេសចរ ធ្វើការចូលទស្សនាកម្សាន្ត និងធ្វើដំណើរឆ្លងកាត់ កំពុងមានប្រជាប្រិយភាព គួរឱ្យកត់សម្គាល់ ប្រចាំប្រទេសចិន។

ផ្លូវដើរលើស្ពានមួយខ្សែនេះ បានផ្តល់ការតក់ស្លុត និងលួសព្រលឹង ស្ទើរគាំងបេះដូង ខណៈធ្វើដំណើរឆ្លងកាត់ នៅលើរយៈប្រវែងបណ្តោយ 984 feet ស្មើ ២៩៩,៩២៣ម៉ែត្រ វាជាស្ពានវែងបំផុត ក្នុងចំណោមប្រភេទស្ពានបែបនេះ ទូទាំងពិភពលោក និងត្រូវបានគេឱ្យឈ្មោះថា ស្ពានអ្នកក្លាហាន ” Brave Men’s Bridge ” វាជាហេតុផលចម្បងរបស់ស្ថាបនិក នៃការស្ថាបនាសាងសង់ ស្ថាបត្យកម្មមហស្ចារ្យ បំបែកឯទត្គកម្មពិភពលោកដូច្នេះ។

ភ្ញៀវទេសចរ អាចបង្កើននូវភាពក្លាហាន ប្រសិនបើហ៊ានសម្រេចចិត្ត ដើរឆ្លងកាត់ស្ពាន ដ៏វែងបំផុត លំដាប់ពិភពលោក ដោយមិនចាំបាច់តោងបង្កាន់ដៃ ប៉ុន្តែត្រូវធានាថា ខ្លួនគ្មានជំងឺគាំងបេះដូង។ ដូចដែល អ្នកខ្លះបិទភ្នែករបស់ពួកគេ អ្នកខ្លះតោងបង្កាន់ដៃ ឬកាន់ដៃគ្នា ដើម្បីការពារជីវិត រីឯអ្នកខ្លះអង្គុយរម្កិលគូថ ខ្លះវារគើមៗ លើស្ពានកញ្ចក់នេះ គឺជាស្ពានមានកម្រាសកញ្ចក់ ១តិក អ៊ីចឹង មិនចាំបាច់ខ្លាចប្រេះបែក បណ្តាលឱ្យធ្លាក់ចុះក្រោម ឡើយ៕

glass-suspension-bridge-china-9[6] the-worlds-longest-glass-bottom-bridge-just-opened-in-china--and-it-looks-terrifying tourists-pinging-national-shiniuzhai-county-suspension-bridge_fb29efd6-6829-11e5-86e2-e1a42b5fda15 worlds-longest-glass-bridge-shiniuzhai-geopark-china-5

មតិយោបល់