វៀតណាម: កាលពីថ្ងៃទីព្រហស្បតិ៍ ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសវៀតណាម លោក Hong Xiaoyong បានជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីក្រសួងការពារជាតិវៀតណាម លោក Ngo Xuan Lich ក្នុងអំឡុងពេលនោះ ភាគីទាំងពីរបានព្រមព្រៀងគ្នាពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធាបន្ថែមទៀត។
ថ្លែងនៅក្នុងកិច្ចប្រជុំនៅប្រទេសវៀតណាម រដ្ឋធានីហាណូយ រដ្ឋមន្រ្តីវៀតណាមបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរដោយបញ្ជាក់ជាថ្មីអំពីការបន្តប្រកាន់ខ្ជាប់ទៅនឹងគោលការណ៍ណែនាំនៃប្រទេសជិតខាង គឺជាមិត្តភាពកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ស្ថិរភាពយូរអង្វែង និងការសម្លឹងឆ្ពោះទៅរកនាពេលអនាគត និងអ្នកជិតខាងល្អ មិត្តភក្តិល្អ សមមិត្តល្អ និងជាដៃគូល្អ។
ភាគីទាំពីរបានគូសបញ្ជាក់ពីសារៈសំខាន់នៃការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការលើកកំពស់រវាងកងទ័ពទាំងពីរនេះ បានប្តេជ្ញាថានឹងគាំទ្រពីតួនាទីយ៉ាងសំខាន់នៃកិច្ចសហប្រតិបត្តិការមិត្តភាពប្រពៃណីក្នុងកងទ័ពទ្វេភាគី។
លោកឯកអគ្គរដ្ឋទូត Xiaoyong បានលើកឡើងថា គណបក្សនិងរដ្ឋាភិបាលចិត្ត បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការមិត្តភាពជាមួយវៀតណាម។
ប្រទេសចិនមានឆន្ទៈរួមដៃគ្នាជាមួយប្រទេសវៀតណាម ក្នុងការអនុវត្តការមូលមតិគ្នាមានសារៈសំខាន់ ដែលបានសម្រេចដោយមេដឹកនាំនៃប្រទេសទាំងពីរ និងរក្សាទស្សនកិច្ចកម្រិតខ្ពស់ញឹកញាប់។
ការបង្កើនការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការក្នុងវិស័យនានា រួមទាំងកិច្ចសហប្រតិបត្តិការយោធា ដូច្នេះវានឹងនាំមកទំនាក់ទំនងរវាងរដ្ឋភាគីពីរនិងកងទ័ពឱ្យទៅដល់កម្ពស់ថ្មីមួយទៀត៕
មតិយោបល់