ព័ត៌មានបច្ចេកវិទ្យា

[VDO] លែងខ្មាស់គេថា ខ្ចីឡានប៉ាជិះ ជាមួយនឹង Rolls-Royce ម៉ូឌែលថ្មីនេះ

បរទេស: រ៉ូលរ៉យ (Rolls-Royce) ដែលត្រូវបានគេស្គាល់ថា ជារថយន្តលំដាប់អភិជន ដោយបុរសវ័យចំណាស់ ភាគច្រើន សំបូរជិះក្នុងតំណែងអ្នកជំនួញ ធុរកិច្ចទំហំទឹកប្រាក់វាល់លាន បង្អួតរូបរាងស្រស់សង្ហារ និងភាពហ៊ឺហាររបស់ខ្លួន នាពេលកន្លងមកនោះ។ យោងតាមគេហទំព័របរទេស ចុះផ្សាយនៅថ្ងៃទី១៩ ឧសភា ២០១៦ នេះ។

ក្រុមហ៊ុនផលិតរថយន្ត អង់គ្លេស លំដាប់ពិភពលោក បានដាក់បង្ហាញជាថ្មី នូវរូបរាងបន្ទាន់សម័យរបស់ រ៉ូលរ៉យ (Rolls-Royce) ជំនាន់យុវវ័យ ស៊ីវិល័យ ម៉ូឌែល Black Badge 2016 រចនាបទស្ព័រ ខ្នាត១បាំង ទ្វារ២សន្លឹកបើកបញ្ច្រាស ស្លាកសញ្ញាអូតូ កង់ប្រភេទ 3D រីឯបរិក្ខាខាងក្នុងទំនើបសុវត្ថិភាព និងផ្នែកខាងក្រៅពណ៌ខ្មៅរលើប រំលេចអំណាច នៃភាពឡូយឆាយ សម្រាប់សង្គមសម្ភារ:និយមបច្ចុប្បន្ន៕

ដូច្នេះ អ្នកនឹងលែងខ្មាស់គេថា ខ្ចីឡានប៉ាជិះ ជាមួយនឹង Rolls-Royce វីដេអូ ខាងក្រោមនេះ៖

មតិយោបល់