ព្រៃវែងៈ ឃាតករជាជនសង្ស័យ វាយសម្លាប់បុរសវ័យចំណាស់ដោយទ្រនុងឈើ នៅឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង ម្សិលមិញនេះ ត្រូវបាន កម្លាំងនគរបាល នៃស្នងការដ្ឋានខេត្តព្រៃវែង ស្រាវជ្រាវចាប់ខ្លួនបានហើយ។
លោកឧត្តមសេនេយ៍ត្រី ស្រេង ជា ស្នងការនគរបាលខេត្តព្រៃវែង បានឲ្យក្រុមអ្នកយកព័ត៌មាន ដឹងថា ជនសង្ស័យ ដែលបានវាយសម្លាប់ជនរងគ្រោះ មានឈ្មោះ ទុយ ញ៉ោម ភេទប្រុស អាយុ ៦៣ឆ្នាំ រស់នៅភូមិក្រាំង ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង នៅចំណុចលើ ខ្នងប្រឡាយ ខាងកើត ភូមិស្ថិតក្នុងភូមិឃុំ ខាងលើ កាលពីយប់ថ្ងៃទី១៨ ឈានចូលថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០១៦ ត្រូវបានសមត្ថកិច្ច ជំនាញ បានធ្វើ ការស្រាវជ្រាវ នៅកន្លែងកើតហេតុ។
លោក បានបន្តថា ក្រោយពីសមត្ថកិច្ច ចុះដល់កន្លែងកើតហេតុ នឹងធ្វើ កោសល្យវិច័យ សមត្ថកិច្ចបានកំណត់មុខសញ្ញាបាន ហើយ នៅព្រឹកឈានថ្ងៃ ទី២០ ខែឧសភា នេះ ខណៈដែលកំពុងធ្វើពិធីបុណ្យ សព ជនរងគ្រោះសមត្ថកិច្ច យើង ក៏ធ្វើការឃាត់ខ្លួនជនសង្សយ័ម្នាក់ ដែលមានឈ្មោះ កុយ ផល្លិត អាយុ២៦ ឆ្នាំ គ្មានមុខរបរពិតប្រាកដ ផ្ទះជាប់ នឹងផ្ទះរបស់ជនរងគ្រោះតែម្តង។
លោកស្នងការ បានបញ្ជាក់ថា ក្រោយពេលឃាត់ខ្លួន ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានយកទ្រនុង ឈើវាយទៅលើ ជនរងគ្រោះ រហូតដល់ស្លាប់ ពិតមែន មូលហេតុ គឺនៅយប់ថ្ងៃកើត រូបគេ (ជនសង្ស័យ) បានដើរត្រឡប់មកពីស៊ីការគេនៅជិតវត្តធាយ ជាមួយ នឹងជនរងគ្រោះ ហើយ តាំពីចេញមក គឺជនរងគ្រោះបានជេរប្រមាថ មកលើខ្លួន រហូត លុះមកដល់ចំណុចកើតហេតុ ជនរងគ្រោះ បានវាយរូបគេ ដែលជាជនសង្ស័យចំនួន១ ដៃ ចំចិញ្ចើមពេលនោះខ្លួន ខឹងក៏យកទ្រនុងឈើដែលកាន់មកពីវត្តធាយវាយ ទៅលើជនរងគ្រោះបណ្តាលឲ្យស្លាប់តែម្តងទៅ។
បច្ចុបន្ន សមត្ថកិច្ច កំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់៕
មតិយោបល់