អ៊ីរ៉ង់ៈ ប្រធានកងកម្លាំងឆ្មាំបដិវត្ត ដែលជាឥស្សរជនអ៊ីរ៉ង់ បាននិយាយនៅក្នុងកម្មវិធីផ្សាយផ្ទាល់ តាមទូរទស្សន៍រដ្ឋ កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសអ៊ីរ៉ង់ បានត្រៀមខ្លួន ដើម្បីវាយប្រហារអាមេរិក និងអ៊ីស្រាអែល ប្រសិនបើពួកគេ ធ្វើឲ្យមានហេតុផលណាមួយ សមស្របដល់អ៊ីរ៉ង់ ដើម្បីធ្វើដូច្នេះ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០។
ឧត្តមសេនីយ៍ Hossein Salami បានថ្លែងក្នុងសុន្ទរកថា នៅឯពិធីប្រារព្ធមួយ ដែលបានធ្វើឡើង សម្រាប់រយៈពេលចំនួន ៤០ថ្ងៃ ចាប់តាំងពីការស្លាប់របស់មេបញ្ជាការកំពូលអ៊ីរ៉ង់លោក Qassem Soleimani ថា « ប្រសិនបើប្រទេសទាំងពីរ ធ្វើឲ្យមានកំហុសទៀតនោះ យើងនឹងវាយពួកគេ»។
សូមជំរាបថា លោក Soleimani គឺជាប្រធានសាខាកងកម្លាំងឃឺដ របស់ក្រុមអ្នកទទួលខុសត្រូវមួយ សម្រាប់ប្រតិបត្តិការនៅខាងក្រៅប្រទេសអ៊ីរ៉ង់ ត្រូវបានសម្លាប់ ដោយយន្តហោះគ្មានមនុស្សបើក របស់អាមេរិក នៅទីក្រុងបាកដាត កាលពីថ្ងៃទី ៣ ខែមករា កន្លងទៅ រួមជាមួយមេបញ្ជាការកងជីវពលអ៊ីរ៉ាក់ម្នាក់ទៀត គឺលោក Abu Mahdi al-Muhandis ៕
មតិយោបល់