ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

សម្តេចតេជោ៖ មោទនៈភាពរបស់កម្ពុជា ដែលមានមិត្តមហាអំណាចដ៏ល្អ ប្រកបដោយភាពស្មោះត្រង់ដូច ជារុស្ស៊ី

រុស្ស៊ី: សម្តេចតេជោបានមានប្រសាសន៍ថា “ក្រោយពីកិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ី នៅទីក្រុង Sochi បានបញ្ចប់ប្រកបដោយជោគជ័យយ៉ាងត្រចះត្រចង់! នៅក្នុងកិច្ចប្រជុំកំពូលនេះ ខ្ញុំក៏បានចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំអាស៊ាននិងរុស្ស៊ីជាមួយតំណាងធុរកិច្ចជា ច្រើនរូប និងបានពិសារអាហារថ្ងៃត្រង់ការងារជាមួយប្រមុខដឹកនាំអាស៊ាន និងរុស្ស៊ី នៅ Radisson Blu Resort and Congress Center។

ប្រទេសទាំងអស់បានប្តេជ្ញាពង្រឹងមិត្តភាព និងសហប្រតិបត្តិការជាមួយសហព័ន្ឋរុស្ស៊ី ដើម្បីសន្តិភាពក្នុងតំបន់ និងក្នុងពិភពលោក រួមទាំងការពង្រីកវិស័យពាណិជ្ជកម្ម និងវិនិយោគឲ្យបានទូលំទូលាយដែលនាំមកនូវផលប្រយោជន៍សម្រាប់ប្រជាជាតិទាំងអស់។ នេះជាមោទនៈភាពរបស់កម្ពុជាដែលមានមិត្តមហាអំណាចដ៏ល្អប្រកបដោយភាពស្មោះត្រង់ដូច ជារុស្ស៊ី ដែលបានជួយកម្ពុជាតាំងពេលើមុនរហូតមកដល់ពេលនេះ ជាពិសេសជួយបណ្តុះបណ្តាលធនធាន មនុស្សដល់កម្ពុជា។

ខ្ញុំនឹងដឹកនាំគណ:ប្រតិភូជានខ្ពស់កម្ពុជាយើងវិលត្រឡប់ទៅកាន់កម្ពុជាវិញនៅល្ងាចនេះ។”

photo_2016-05-20_21-59-24 photo_2016-05-20_21-59-25 (2) photo_2016-05-20_21-59-25 photo_2016-05-20_21-59-26

 

មតិយោបល់