ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ប្រទេសទាំង ១០ ដែលមានកងកម្លាំងទាហានខ្លាំងបំផុត ក្នុងពិភពលោកប្រចាំ ២០១៦

បរទេសៈ ដូចយើងដឹងហើយថា កងកម្លាំងទាហាន ពិតជាសំខាន់ណាស់ ក្នុងកិច្ចការពារស្ថេរភាព និងសន្តិសុខក្នុងប្រទេសមួយ ដែលជារៀងរាល់ឆ្នាំ ប្រទេសនិមួយៗ តែងចំណាយលើថវិកាជាតិយ៉ាងច្រើន ដើម្បីពង្រឹកវិស័យមួយនេះ។ ខាងក្រោមនេះ ជាប្រទេសទាំង ១០ ដែលមានកម្លាំងទាហានខ្លាំងបំផុត ក្នុងពិភពលោក៖

១. សហរដ្ឋអាមេរិក

us

ជារៀងរាល់ឆ្នាំ អាមេរិកបានចំណាយថវិកាជាតិ ៦១២,៥ ពាន់លានដុល្លារលើវិស័យយោធារបស់ខ្លួន ដែលការចំណាយនេះ ច្រើនជាងបណ្តាប្រទេសទាំង ៩ផ្សេងទៀត ដែលមានកងកម្លាំងទាហានខ្លាំងបំផុត ក្នុងពិភពលោក ជាមួយកម្លាំងទាហានចំនួន ១,៤ លាននាក់ និង ៨០០.០០០ នាក់ ជាទាហានម្រុងបន្ថែមទៀត។

២. ប្រទេសរុស្ស៊ី

russian

ថវិកាដែលប្រទេសនេះ បានចំណាយលើវិស័យការពារជាតិចំនួន ៧៦,៦ ពាន់លានដុល្លារ ដែលគេរំពឹងថា នឹងកើនឡើង ៤៤ ភាគរយបន្ថែមទៀត នៅក្នុងរយៈពេលបីឆ្នាំខាងមុខនេះ។ រុស្ស៊ីមានកងកម្លាំងទាហាន សកម្មជួរមុខចំនួន ៧៦៦.០០០ នាក់ និងស្ទើរតែ ២,៥ លាននាក់ជាទាហានបម្រុង ដែលកំពុងទទួលការបណ្តុះបណ្ដាល។

៣. ប្រទេសចិន

chinese

ជារៀលរាល់ឆ្នាំ ចិនបានចំណាយថវិកាជាតិចំនួន ១២៦ ពាន់លានដុល្លារ លើវិស័យការពារជាតិ ដែលវាទំនងជានឹងមានកើនឡើង ១២,២ ភាគរយបន្ថែមទៀត។ ប្រទេសនេះ មានកម្លាំងទាហានសកម្មជួរមុខចំនួន ២,២៨៥ លាននាក់ និង ២,៣ លាននាក់ជាទាហានបម្រុង។

៤. ឥណ្ឌា

indian

មិនត្រឹមតែជាប្រទេសមានកម្លាំងទាហានខ្លាំងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំមានចំនួនទាហានច្រើនផងដែរ។ ឥណ្ឌាមានកងកម្លាំងទាហានចំនួន ៣,៥ លាននាក់ ក្នុងនោះទាហានសកម្មជួរមុខ ១,៣២៥ លាននាក់។

៥. ចក្រភពអង់គ្លេស

british

មានគម្រោងកាត់បន្ថយចំនួនទាហាន ២០ ភាគរយនៅចន្លោះឆ្នាំ ២០១០ ដល់ ២០១៨ បច្ចុប្បន្នអង់គ្លេស បានចំណាយថវិកាការពារជាតិចំនួន ៥៤ ពាន់លានដុល្លារជារៀងរាល់ឆ្នាំ។

៦. ប្រទេសបារាំង

french

ជារៀងរាល់ឆ្នាំបារាំង បានចំណាយថវិកាការពារជាតិចំនួន ៤៩ ពាន់លានដុល្លារ ហើយជាទៀងទាត់ប្រទេសនេះ មានកម្លាំងទាហានសកម្មជួរមុខ ២០៩.០០០ នាក់ និង ១០០.០០០នាក់ ជាទាហានបម្រុង។

៧. ប្រទេសអាល្លឺម៉ង់

german

មានទាហានសកម្មជួរមុខ ១៨៣.០០០ នាក់ និង ១៤៥.០០០ នាក់ ជាទាហានបម្រុងបន្ថែមទៀត។ ជារៀងរាល់ឆ្នាំ ប្រទេសនេះ បានចំណាយថវិកាការពារជាតិចំនួន ៤៥ ពាន់លានដុល្លារ។

៨. ប្រទេសតួកគី

turkish

ជាទៀងទាត់កងកម្លាំងទាហាន នៅក្នុងប្រទេសតួកគីមានចំនួន ៦៦០.០០០ នាក់ ក្នុងរួមទាំងទាហានបម្រុងផងដែរ។ តួកគី បានចំណាយលើថវិកាការពារជាតិចំនួន ១៨.១៨ ពាន់លានដុល្លារជារៀងរាល់ឆ្នាំ។

៩. ប្រទេសកូរ៉េខាងត្បូង

south-korea

បច្ចុប្បន្ននេះ បានចំណាយថវិកាជាតិ ៣៤ ពាន់លានដុល្លារ សម្រាប់កងកម្លាំងទាហាន ហើយប្រទេសនេះ មានបុគ្គលិកទាហានសកម្ម ៦៤០.០០០ នាក់ និង ២.៩០០.០០០ នាក់ទៀត ជាបុគ្គលិកទាហានបម្រុង។

១០. ប្រទេសជប៉ុន

japan

ថវិកាជាតិចំនួន ៤៩,១ ពាន់លានដុល្លារ ត្រូវបានចំណាយលើវិស័យការពារជាតិ ។ ប្រទេសនេះ មានកម្លាំងទាហានសកម្ម ២៤៧.០០ នាក់ និង ៦០.០០០ នាក់ ជាទាហានបម្រុង៕

មតិយោបល់