ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

រដ្ឋមន្រ្តីក្រសួងការបរទេសចិននិងអាមេរិក ពិភាក្សាគ្នាពីសកម្មភាពបង្កហេតុកូរ៉េខាងជើង

អាមេរិក: ក្រសួងការបរទេសបានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋ​អាមេរិក​លោក John Kerry បាននិយាយតាមទូរស័ព្ទកាលពីថ្ងៃសុក្រ ជាមួយនឹងរដ្ឋមន្រ្តីការបរទេសចិន​ លោក Wang Yi អំពីដំណើរទស្សនកិច្ចនាពេលខាងមុខរបស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ទៅទីក្រុង Hangzhou ប្រទេសចិន និងការចូលរួមរបស់លោកក្នុងកិច្ចប្រជុំកំពូល G20។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី០៦ សីហា ឆ្នាំ២០១៦នេះ។

ក្រសួងការបរទេសបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «រដ្ឋមន្រ្តីក្រសួងការបរទេស​លោក Wang បានឆ្លើយតបសមរម្យផងដែរអំពីកិច្ចពិភាក្សាគ្នាពីសកម្មភាពបង្កហេតុនៅចុងក្រោយនេះ តាមរយៈទង្វើរបស់កូរ៉េខាងជើង»។

សូមបញ្ជាក់ថា កាលពីថ្ងៃពុធ កូរ៉េខាងជើងបានបាញ់មីស៊ីលឆ្លងទ្វីបមួយ ដែលបានធ្លាក់ចូលនៅក្នុងឬ​នៅ​ក្បែរ​ដែនទឹកដែលគ្រប់គ្រងរបស់ជប៉ុន ជាលើកដំបូងនិងចុងក្រោយនៅក្នុង​ការបាញ់ជា​បន្តបន្ទាប់​ដោយ​ប្រទេស​ឯកោមួយនេះ៕

China-US

មតិយោបល់