ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

នាយករដ្ឋមន្ត្រីវៀតណាម នឹងទៅទស្សនកិច្ចប្រទេសជប៉ុននៅចុងខែឧសភានេះ

វៀតណាម: ក្រសួងការបរទេសបានឱ្យដឹងនៅថ្ងៃសុក្រនេះថា នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសជប៉ុននៅចុងខែឧសភានេះ។

លោក Phuc នឹងធ្វើទស្សនកិច្ចនៅប្រទេសជប៉ុន ដើម្បីចូលរួមកិច្ចប្រជុំកំពូលជាមួយប្រទេសមហាអំណាចឧស្សាហកម្ម G7 ខែឧសភា ថ្ងៃទី២៦ និងថ្ងៃទី២៨។

ក្នុងជំនួបកំពូល G7 នេះដែលមានរួមបញ្ចូលទាំងប្រទេសកាណាដា, បារាំង, អាល្លឺម៉ង់, អ៊ីតាលី, ជប៉ុន, អង់គ្លេសនិងសហរដ្ឋអាមេរិក នឹងត្រូវបានប្រារព្ធឡើងនៅក្នុងសមុត្រ Ise-Shima នៅកណ្តាលប្រទេសជប៉ុននៅខែឧសភា ថ្ងៃទី២៦និង២៧។

លោក Phuc នឹងស្ថិតក្នុងចំណោមមេដឹកនាំចំនួនបួនដើម្បីថ្លែងសុន្ទរកថា នៅក្នុងកិច្ចប្រជុំដែលលោកត្រូវបានគេរំពឹងថា នឹងនិយាយពីជំនួយរបស់ប្រទេសជប៉ុននិងបណ្តាប្រទេស G7 ផ្សេងទៀតនៅក្នុងការអភិវឌ្ឍប្រកបដោយចីរភាពនិងហេដ្ឋារចនាសម្ព័ន្ធ ដែលមានគុណភាពខ្ពស់នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។

លោក Phuc នឹងដើម្បីគាំទ្រដល់ការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចទៅប្រទេសជប៉ុន លោក Phuc គេរំពឹងថា នឹងជួបពិភាក្សាជាមួយសមភាគីជប៉ុនរ លោក ស៊ីនហ្សូ អាបេ និងជួបជាមួយមេដឹកនាំនៃបណ្តាប្រទេស G7 និងភ្ញៀវដទៃទៀត។

សូមបញ្ជាក់ថា ក្នុងជំនួបនោះ អាចនឹងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើនរួមទាំងគម្រោងនៃការកែលម្អផ្លូវដែកនិងបរិស្ថាន នៅទីក្រុងនៅក្នុងមជ្ឈមណ្ឌលសេដ្ឋកិច្ចភាគខាងត្បូងរបស់ប្រទេសវៀតណាម ទីក្រុងហូជីមិញ រោងចក្រថាមពលនៅភាគខាងជើងខេត្តថៃប៊ិញ ព្រមទាំងកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាមនិងជប៉ុន៕

img0057 nguyen_xuan_phuc_2_zing

មតិយោបល់