ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ស្ត្រីមានផ្ទៃពោះ ២៧៩នាក់ នៅសហរដ្ឋអាមេរិកមានមេរោគ Zika

អាមេរិក: ប្រធានាធិបតីអាមេរិកជិតផុតអាណត្តិ លោក អូបាម៉ា ជួបបានជួបជាមួយក្រុមមន្រ្តីសុខាភិបាលសាធារណៈកំពូលនៅព្រឹកថ្ងៃសុក្រនេះ ចំពេលមានរបាយការណ៍ថ្មីមួយ ដែលស្ត្រីមានផ្ទៃពោះ ២៧៩នាក់ បានបង្ហាញពីសញ្ញានៃការឆ្លងមេរោគពីមេរោគ Zika នៅក្នុងទឹកដីរបស់ខ្លួន។

មជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺនេះ បាននិយាយនៅថ្ងៃសុក្រនេះថា ស្ត្រីមានផ្ទៃពោះ ១៥៧នាក់នៅទ្វីបសហរដ្ឋអាមេរិក និងនៅក្នុងទឹកដីរបស់ខ្លួន (អាមេរិក) ១២២នាក់ បានសាកល្បងវិជ្ជមានសម្រាប់មេរោគ ដែលអាចបង្កឱ្យមានពិការភាពពីកំណើតធ្ងន់ធ្ងរនិងការរលូតកូន៕

zika

មតិយោបល់