អេហ្ស៊ីបៈ គេហទំព័រសារព័ត៌មានស៊ីអិនអិន ចេញផ្សាយនៅថ្ងៃ២១ ឧសភានេះ បានឲ្យដឹងថា មន្ត្រីអាកាសចរអេហ្ស៊ីបបានអះអាងថា មុនពេលយន្តហោះដឹកអ្នកដំណើរអេហ្ស៊ីបបានធ្លាក់ចូលក្នុងសមុទ្រនោះ គឺដំបូងឡើយវាបានបង្កឲ្យមានផ្សែងហ៊ុយចេញពីផ្នែកខាងក្រោយយន្តហោះនេះ ពោលគឺមុនវាបាត់ចេញពីប្រព័ន្ធរ៉ាដាតែម្តង។
សូមបញ្ជាក់ថា យន្តហោះដែលធ្លាក់នោះ វាបានធ្វើដំណើរចាកចេញពីព្រលានយន្តហោះក្រុងប៉ារីស ឆ្ពោះមកកាន់ក្រុងគែរ ប្រទេសអេហ្ស៊ីប ដែលបានផ្ទុកអ្នកជិះនៅលើយន្តហោះនោះចំនួន ៦៦នាក់។ ដោយឡែកកាលពីថ្ងៃម្សិលមិញ រដ្ឋមន្ត្រីក្រសួងការពារជាតិអេហ្ស៊ីប ក៏បានអះអាងថា កងកម្លាំងរបស់ខ្លួនបានរុករកឃើញបំណែកកម្ចេចកម្ចីផ្សេងៗទៀត ដូចជា ឥវ៉ាន់វ៉ាលី, កៅអី និងសាកសពផងដែរ៕

មតិយោបល់