អ្នកវិភាគសង្គម Patti Wood បានប្រាប់ដល់សារព័ត៌មាន Daily Mail ដោយវិភាគថា អតីតប្រធានាធិបតីអាម៉េរិកទី ៤៤ ហាក់មិនមានសង្ឈឹមច្រើនសោះ ជាមួយ ប្រធានាធិបតីថ្មី ទី៤៥ លោក ដូណាល់ត្រាំ ដែលកំពុងមានភាពតានតឹង នោះ ។
ក្នុងអំឡុងពិភាក្សាការងារជាមួយ ប្រធានាធិបតីថ្មី ហើយក៏ជាការផ្ទេរអំណាច របស់លោក អូបាម៉ា ទៅកាន់ លោកត្រាំ នៅសេតវិមាន ដែលនឹងចាប់ផ្តើមនៅឆ្នាំក្រោយ ថ្ងៃទី ២០ ខែមករា ដោយមើលទៅ លោកអូបាម៉ា ហាក់មិនមានសង្ឈឹមច្រើន ថា ប្រធានាធិបតីថ្មីរូបនេះ អាចនឹងគ្រប់គ្រងស្ថានភាពប្រទេសបាននោះទេ។
តាមរយៈការប្រជុំនេះដែរ អ្នកវិភាគ បានធ្វើការវិភាគទៅលើកាយវិការរបស់លោក ដូណាល់ត្រាំ និង លោក អូបាម៉ា ដែលកំពុងអង្គុយ ជាមួយគ្នា។
លោក Patti Wood ដែលជាអ្នកវិភាគសង្គម បានលើកឡើងថា លោក អូបាម៉ា មើលទៅមិនសង្ឈឹមសោះ ជាមួយប្រធានាធិបតីថ្មី ដែលកំពុងមានសម្ពោធ ។
អ្នកវិភាគខាងលើ បានលើកឡើងថា កាយវិការអ្នកមានអំណាច របស់ អូបាម៉ា គឺមើលទៅសមជាបុរសខ្លាំង ដោយជើងកន្ធែក ដៃចាក់ស្រះចូលគ្នា ។ ចំណែក ដូណាល់ត្រាំវិញ គឺ មើលទៅដូចជាមនុស្សស្លូត ចុះញ៉ម មិនសមជាអ្នកដឹកនាំនោះទេ ដោយដៃហាក់ដូចជា ធ្វើការអធិដ្ឋាន ចុះក្រោម ។
ទន្ទឹមជាមួយនឹងគ្នានេះដែរ អ្នកវិភាគ Masefield Suzanne បានលើកឡើងពីភាសាកាយវិការរបស់ ដូណាល់ត្រាំថា ដោយដាក់ដៃចុះក្រោមនេះគេហៅថា «ប៉មកណ្តឹង» ដូចទៅនឹងអគារមួយ នៅ Kansas ក្នុងចក្រភពអង់គ្លេស ដែលមានន័យថា គាត់បានបង្ហាញ ទំនុកចិត្តរឹងមាំ និងឧត្តមភាព ។
អ្នកវិភាគដដែល ក៏បានលើកឡើងថា កាយវិការនេះ គាត់មិនបានបង្ហាញជាមនុស្សមានអំណាចទេ ប៉ុន្តែ គាត់បានបង្ហាញពីឆន្ទះ ក្នុងការស្តាប់ ប្រកបដោយភាពទន់ប្លន់ ៕
មតិយោបល់