ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ចិនបានជូនដំណឹងខៀវកម្រិតទាបចំពោះភ្លៀងធ្លាក់ខ្លាំង

ចិន: អាជ្ញាធរឧត្តុនិយមចិននៅថ្ងៃសៅរ៍នេះ បានចេញការជូនដំណឹងខៀវវាមានកម្រិតទាបបំផុតនៅក្នុងប្រព័ន្ធការព្រមាន៤ថ្នាក់របស់ខ្លួន សម្រាប់ភ្លៀងធ្លាក់ខ្លាំងនៅភាគខាងត្បូងប្រទេសចិន នៅក្នុងរយៈពេល ២៤ម៉ោងក្រោយមក។

ការជូនដំណឹងខៀវរបស់មជ្ឈមណ្ឌលឧត្តុនិយមជាតិ ហៅកាត់ថា NMC បានបន្តឲ្យដឹងថា ចាប់ពីម៉ោង ៨ព្រឹក ពីថ្ងៃសៅរ៍ដល់ថ្ងៃអាទិត្សស្អែកនេះ មានភ្លៀងធ្លាក់ខ្លាំងនិងព្យុះខ្លាំងបានគេរំពឹងថា នៅក្នុងខេត្តភាគខាងត្បូងជាច្រើន រួមទាំងបណ្តាខេត្តក្វាងទុង, ហៃណាន, Fujian និងខេត្តយូណាន។

ផ្នែកខ្លះនៃខេត្តខាងលើនេះ ដែលបានជូនដំណឹងខៀវនឹងឃើញមានភ្លៀងធ្លាក់ខ្លាំងពី ១០០ ទៅ ១៣០មីលីម៉ែត្រ ក្នុងរយៈពេល ២៤ម៉ោង។ NMC បានព្រមានថា រដ្ឋាភិបាលក្នុងស្រុកគួរតែចាត់វិធានការជាបន្ទាន់ប្រឆាំងនឹងព្យុះ ជាពិសេស កាត់ផ្តាច់ការផ្គត់ផ្គង់ថាមពលនៅក្នុងតំបន់គ្រោះថ្នាក់ និងបង្ការគ្រោះមហន្តរាយ ចំពោះតំបន់ដែលមានសក្តានុពលខ្លាំង រួមទាំងគ្រោះទឹកជំនន់ និងការបាក់ដីភ្នំ ជាដើម។

ប្រទេសចិនមានប្រព័ន្ធព្រមានអាកាសធាតុចំនួនបួន៤កូដ ដែលពណ៌ក្រហមតំណាងឲ្យការព្រមានធ្ងន់ធ្ងរបំផុត បន្ទាប់មកគឺពណ៌ទឹកក្រូច ពណ៌លឿងនិងពណ៌ខៀវ សូមបញ្ជាក់ថា ពណ៌ខៀវគឺជាកម្រិតទាបជាងគេ៕

020140602151705

មតិយោបល់