ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

Update: ស្លាប់និងរបួស ៧នាក់ ក្នុងការបំផ្ទុះគ្រាប់បែករថយន្តដឹកទំនិញធុនធំទីក្រុងកាប៊ុល

អាហ្វហ្គានីស្ថាន: មេប៉ូលិសខេត្តបានឲ្យដឹងនៅថ្ងៃច័ន្ទនេះថា កាលពីយប់មិញនេះ​មានប៉ូលិសម្នាក់និងពួកសកម្មប្រយុទ្ធចំនួន ៣នាក់បានស្លាប់ ដោយឡែក មានប៉ូលិស ៣នាក់​ផ្សេងទៀត បានរងរបួសក្នុងការបំផ្ទុះគ្រាប់បែករថយន្តនិងបានបាញ់ដាក់គ្នា នៅបរិវេណផ្ទះសំណាក់​បរទេស​មួយកន្លែង នៅជាយភាគខាងកើតទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន។ នេះបើយោងតាម​ការ​ចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី០១ សីហា ឆ្នាំ២០១៦នេះ។

បន្ទាប់ពីរថយន្តបំផ្ទុះគ្រាប់បែកពួកតាលីបង់ បានវាយប្រហារទៅលើផ្ទះសំណាក់បរទេស ក៏មានសំឡេង បាញ់កាំភ្លើងរង្គោះរង្គើយ៉ាងខ្លាំង នៅទីក្រុងកាប៊ុល ហើយមានសេចក្តីរាយការណ៍មកថា អាចមានអ្នកស្លាប់​និងរបួសជាច្រើននាក់៕

Afghan Kabul

មតិយោបល់