ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

Update: មេដឹកនាំកំពូលតាលីបង់ ត្រូវគេសម្លាប់នៅក្នុងប្រទេសប៉ាគីស្ថានពិតមែន

ប៉ាគីស្ថាន: មេដឹកនាំកំពូលតាលីបង់លោក Mullah Akhtar Mansoor បានគេរាយការណ៍ថា ពិតជាត្រូវបានគេសម្លាប់ពិតមែន នៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សជិះរបស់អាមេរិក។ ដែលការវាយប្រហារនេះបានបើកប្រតិបត្តិការនៅទីក្រុងតូចមួយក្នុងខេត្តភាគនិរតីប្រទេសប៉ាគីស្ថាន នៅតាមបណ្តោយព្រំដែនខេត្ត Balochistan Pak ។

មិនមានការបញ្ជាក់ជាផ្លូវការណាមួយជាបន្ទាន់នៃការស្លាប់របស់លោក Mullah Mansoor ពីភាគីប៉ាគីស្ថាន។

សូមជម្រាបថា លោក Mullah Mansoor បានកើតនៅឆ្នាំ១៩៦០ បានក្លាយមេដឹកនាំកំពូលតាលីបង់ប្រទេសអាហ្វហ្គា ជាផ្លូវការនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០១៥ មួយថ្ងៃក្រោយពីធ្លាយដំណឹងអំពីការស្លាប់របស់អតីតមេដឹកនាំតាលីបង់អាហ្វហ្គា លោក Mullah Omar៕

MullahAkhtarMansoor

មតិយោបល់