សិង្ហបុរី: នៅថ្ងៃសុក្រនេះ កម្មករម្នាក់បានស្លាប់ និង ១០ នាក់ទៀតរងរបួស បន្ទាប់ពីរចនាសម្ព័ន្ធផ្លូវហាយវ៉េ បានរលំបាក់នៅតាមបណ្តោយផ្លូវ Upper Changi Road East ក្នុងតំបន់ Bedok ប្រទេសសិង្ហបុរី ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃសុក្រនេះ ដោយកងទ័ពការពារប្រជាជនស៊ីវិលសិង្ហបុរី (SCDF) បាននិយាយថា ឧបទ្ទវហេតុនេះ គឺជាប់ទាក់ទងទៅនឹងរចនាសម្ព័ន្ធផ្លូវ មិនទាន់បញ្ចប់ការសាងសង់រួច ទើបបណ្តាលឲ្យមានការដួលរលំ បែបនេះ ដែលវាបានកើតទ្បើងនៅវេលាម៉ោងប្រហែល ៣ និង៣៥ នាទីទៀបភ្លឺ។
ក្នុងនោះ SCDF ក៏បានបញ្ជាក់ផងដែរថា មន្រ្តីចំនួន ៦០នាក់ បានចូលរួមនៅក្នុងប្រតិបត្តិការសង្គ្រោះ ហើយក្នុងចំណោមអ្នកស្លាប់ និងរបួស គឺមានកម្មករម្នាក់ ត្រូវបានគេប្រកាសថាស្លាប់នៅនឹងកន្លែង ខណៈដែល ១០ នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Changi General ៕


មតិយោបល់