ចិនៈ បន្ទាប់ពីភ្លៀងធ្លាក់យ៉ាងខ្លាំង បានជន់លិចនៅទីក្រុងជាច្រើន ក្នុងប្រទេសចិន បានបណ្ដាលឲ្យអ្នកស្រុករាប់សិបនាក់ ត្រូវជម្លៀសខ្លួនចេញ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៦។
រថយន្ត និងម៉ូតូជាច្រើន ត្រូវបានជាប់គាំងនៅលើផ្លូវ ដោយសារការជន់លិច នៅទីក្រុងភាគខាងលិច និងខាងកើតក្នុងខេត្ត Jiangxi ។
បើតាមអាជ្ញាធរ បាននិយាយថា អ្នកស្រុករាប់សិបនាក់ ត្រូវបានគេជម្លៀសខ្លួនចេញ ទៅកាន់ទីសុវត្ថិភាព ក្រោយទឹកជន់លិចតាមដងផ្លូវ ដោយសារភ្លៀងធ្លាក់យ៉ាងខ្លាំង បានវាយប្រហារនៅទីក្រុងជាច្រើន ក្នុងប្រទេសនេះ៕
មតិយោបល់