ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

មុននេះបន្តិច ភ្លើងឆេះព្រៃនៅតែបន្តបក់បោកយ៉ាងខ្លាំងនៅក្នុងប្រទេសរុស្ស៊ី

រុស្ស៊ី: យោងតាមនាយកដ្ឋានព្រៃឈើក្នុងតំបន់បានរាយការណ៍នៅថ្ងៃចន្ទ ទី២៣ ឧសភានេះ បានឲ្យដឹងថា តំបន់មួយចំនួនធំ ត្រូវបានបំផ្លាញនៅក្នុងតំបន់ភាគខាងកើតរបស់រុស្ស៊ីក្នុងរយៈពេល ២៤ម៉ោង ដែលភ្លើងឆេះព្រៃនេះវាបានបន្តបក់បោកយ៉ាងខ្លាំងបំផុត។

នាយកដ្ឋានព្រៃឈើក្នុងតំបន់បានបន្តឲ្យដឹងថា ការចុះបញ្ជីភ្លើងឆេះព្រៃច្រើនជាងគេនៅស្រុក Far East Federal ហើយភ្លើងឆេះព្រៃនេះ បានលាតសន្ធឹងលើផ្ទៃដីសរុបចំនួន ១៥.៨០០ហិកតា ក្នុងរយៈពេល ២៤ម៉ោង នៅក្នុងតំបន់ភាគខាងកើតរបស់រុស្ស៊ី។

ស្ថានភាពសង្គ្រោះបន្ទាន់មួយត្រូវបានប្រកាសនៅក្នុងតំបន់ Amur កាលពីដើមខែនេះ ដោយសារតែការរីករាលដាលនៃភ្លើងឆេះព្រៃ៕

https://youtu.be/2dF0VpRKap0

មតិយោបល់