ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

មនុស្សរាប់ពាន់នាក់ប្រមូលផ្តុំគ្នានៅបាងកក ជម្រុញឱ្យប្រជាជនបោះឆ្នោតក្នុងថ្ងៃធំរបស់ខ្លួន

ថៃ: សិស្ស-និស្សិត, មន្ត្រីរាជការស៊ីវិលនិងសិស្សនាយទាហានប្រមាណជាង ៣.០០០នាក់ បានប្រមូលផ្តុំគ្នានៅទីក្រុងបាងកក នៅថ្ងៃព្រហស្បតិ៍នេះ ក្នុងគោលបំណង​ដើម្បីជំរុញឱ្យប្រជាជនថៃទាំងអស់គ្នា អាចធ្វើការបោះឆ្នោតប្រជាមតិរដ្ឋធម្មនុញ្ញនៅចុងសប្តាហ៍នេះ
ព្រោះ​វាមានសារៈសំខាន់ខ្លាំងណាស់ ដែលយោធាមានបំណងដើម្បីបង្ក្រាបលើគណបក្សនយោបាយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃទី០៤ សីហា ឆ្នាំ២០១៦​នេះ​។

ថៃនឹងសម្រេចចិត្តនៅថ្ងៃអាទិត្យនេះថាតើត្រូវទទួលយករដ្ឋធម្មនុញ្ញគាំទ្រដោយពួកយោធាមួយនៅក្នុងការធ្វើតេស្តធំបំផុតនៃមតិសាធារណៈចាប់តាំងពីយោធា បានកាន់អំណាចក្នុងរដ្ឋប្រហារកាលពីខែឧសភា ឆ្នាំ២០១៤ ការបោះឆ្នោតដែលអាចផ្តល់តួនាទីឱ្យឧត្តមសេនីយ៍និង​អគ្គមេបញ្ជាការជា​អចិន្ត្រៃក្នុង​ការត្រួត​ពិនិត្យ​មើលការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសថៃ។

ហ្វូងបាតុករបានប្រមូលផ្តុំគ្នានៅរាជវាំង Royal Plaza នៅជិតវិមានរដ្ឋាភិបាលក្នុងទីក្រុងបាងកក ស្រប​ពេល​ដែលមានរថយន្តជាច្រើនគ្រឿងបានចងបដានិងពាក្យស្លោក ជម្រុញឱ្យប្រជាជនថៃ អាចបោះឆ្នោត បាន​ដើម្បីជ្រើសរើសមេដឹកនាំដែលខ្លួនស្រឡាញ់។

គណបក្សនយោបាយធំជាងគេបំផុតចំនួនពីររបស់ប្រទេសថៃ ប្រឆាំងនឹងរដ្ឋធម្មនុញ្ញនេះ​ដោយសារតែពួកគេ​និយាយថា បទប្បញ្ញត្តិក្នុងរដ្ឋធម្មនុញ្ញនេះត្រូវបានរចនាឡើង ដើម្បីធានាឱ្យបាននូវការត្រួតពិនិត្យយោធា​រយៈ​ពេលវែងនៃនយោបាយថៃ។

របបយោធាកំពុងកាន់អំណាចដែលគេស្គាល់ថា ជាក្រុមប្រឹក្សាជាតិដើម្បីសន្តិភាព​និងសណ្តាប់ធ្នាប់បានឱ្យ​ដឹង​ថា ខ្លួនចង់កាន់អំណាចវិលត្រឡប់មកវិញតាមបែបលទ្ធិប្រជាធិបតេយ្យ តែធាតុពិតចង់រក្សាអំណាច យោធានៅក្នុងដៃរបស់ខ្លួនទៅវិញ។

ដោយឡែក រដ្ឋធម្មនុញ្ញត្រូវបានរចនាឡើងដើម្បីបញ្ចប់ជាងមួយទសវត្សរ៍នៃនយោបាយ​បែកបាក់​គ្នា​នៅ​ប្រទេសថៃ ដែលមានប្រវត្តិវែងនៃរដ្ឋប្រហារ និងត្រូវធានាថា អ្នកនយោបាយបានដាក់ផលប្រយោជន៍របស់​ប្រជាជន​ជាលើកដំបូង។

សូមបញ្ជាក់ថា ប្រជាជនថៃប្រហែល ៥០លាននាក់​មានសិទ្ធិបោះឆ្នោតក្នុងការធ្វើប្រជាមតិនិងគណៈកម្មការ​រៀបចំការបោះឆ្នោត បាននិយាយថា ខ្លួនរំពឹងថា ជាការបោះឆ្នោត ៨០ភាគរយ៕

Thai gathering

មតិយោបល់