រុស្ស៊ីៈ តាមសេចក្ដីរាយការណ៍ TASS បានឲ្យដឹងថា ឧទ្ធម្ភាគចក្រមួយគ្រឿង ប្រភេទ Mi-8 បានធ្លាក់នៅស្រុក Yamal Peninsula ភាគពាយព្យខេត្តស៊ីបេរី ប្រទេសរុស្ស៊ី បានសម្លាប់មនុស្ស ១៩ នាក់ ខណៈដែល ៣ នាក់ទៀត ត្រូវបានជួយសង្គ្រោះ។ នេះបើយោងតាមរយៈ សារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦។
ក្រសួងសង្គ្រោះបន្ទាន់របស់រុស្ស៊ី បានប្រាប់ភ្នាក់ងារ TASS ថា ឧទ្ធម្ភាគចក្រនេះ បានដឹកអ្នកដំណើរ ២២ នាក់ ហើយភាគច្រើននៃពួកគេ សុទ្ធតែត្រូវបានស្លាប់ ខណៈដែលមនុស្ស ៣ នាក់ទៀត ត្រូវបានសង្គ្រោះ៕

មតិយោបល់