អាមេរិកៈ ចំពេលដែលមានការព្រមានពីអ៊ីរ៉ង់ ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុងវ៉ាស៊ីនតោន នឹងបង្កើតកងកម្លាំងចម្រុះមួយ ដើម្បីរារាំងការគំរាមកុ្រងតេអេរ៉ង់ បន្ទាប់ពីការវាយប្រហារ លើបណ្តារោងចក្រចម្រាញ់ប្រេង របស់អារ៉ាប៊ីសាអូឌីត កាលពីចុងសប្តាហ៍។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩។
ពាក់ព័ន្ធនឹងការលើកទ្បើងនេះ រដ្ឋាភិបាលអ៊ីរ៉ង់ បាននិយាយថា ខ្លួននឹងស្វាគមន៍សកម្មភាពវាយប្រហារណាមួយរបស់អាមេរិក ហើយបានព្រមានលោក ត្រាំ កុំឲ្យផុងខ្លួន ក្នុងសង្គ្រាមណាមួយ នៅមជ្ឈិមបូព៌ា។
ដោយទ្បែកនៅក្នុងកិច្ចពិភាក្សា រវាងមេដឹកនាំអារ៉ាប៊ីសាអូឌីត និងអាមេរិក ទាក់ទងនឹងការវាយប្រហារនេះ រដ្ឋាភិបាលពួកគេ សុទ្ធសឹងតែបានស្ដីបន្ទោសលើអ៊ីរ៉ង់ ដោយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo បាននិយាយថា រដ្ឋបាលលោក នឹងបន្ថែមទណ្ឌកម្មលើអ៊ីរ៉ង់ ដើម្បីធ្វើឲ្យមានដំណោះស្រាយ ដោយសន្តិវិធី ចំពោះវិបត្តិមួយនេះ៕
មតិយោបល់