ព័ត៌មានជាតិ

ម៉ូតូជិះចូលឡាន ស្លាប់២នាក់ របួស៥០នាក់

ស្វាយរៀងៈ បុរសពីរនាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយជិះម៉ូតូមួយគ្រឿងចូលរថយន្តដឹកកម្មករ ហើយរថយន្តក៏បានក្រឡាប់ បណ្ដាលឲ្យកម្មករ៩នាក់ រងរបួសធ្ងន់ និង៤១នាក់ របួសស្រាល។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥៖៥០នាទី ល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចភូមិលៀប ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង

ប្រភពពីមន្ត្រីប៉ូលិស បានឲ្យដឹងថា នៅវេលាកើតហេតុខាងលើ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកកម្មករ និងម៉ូតូ បណ្តាលឲ្យស្លាប់បុរស២នាក់ (ខាងម៉ូតូ) និងរបួសកម្មករ ៥០នាក់ ស្រីទាំងអស់ ក្នុងនោះធ្ងន់៩នាក់ ស្រាល៤១នាក់ ធ្វើខូចខាតរថយន្ត១គ្រឿង និងម៉ូតូ១គ្រឿង។

ប៉ូលិសបញ្ជាក់ឲ្យដឹងថា មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលមកពីភាគីម៉ូតូជិះចូលរថយន្តដឹកកម្មករ ហើយរថយន្តព្យាយាមបើកគេច និងជាន់ហ្វ្រាំងបណ្តាលឲ្យផ្អៀងក្រឡាប់ទៅនឹងដីតែម្ដង។

ក្រោយកើតហេតុភ្លាមៗ គេឃើញកម្លាំងសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុជួយសង្គ្រោះជាបន្ទាន់យកជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យ និងធ្វើការស៊ើបអង្កេត ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

photo_2016-05-25_20-39-15 photo_2016-05-25_20-39-17 photo_2016-05-25_20-39-19 photo_2016-05-25_20-39-22 photo_2016-05-25_20-39-24photo_2016-05-25_20-42-14 photo_2016-05-25_20-42-16 photo_2016-05-25_20-58-53 photo_2016-05-25_20-58-56 photo_2016-05-25_20-58-59 photo_2016-05-25_20-59-06 photo_2016-05-25_20-59-11 photo_2016-05-25_20-59-17

មតិយោបល់