ព័ត៌មានសិល្បៈ និងកម្សាន្ត ព្រឹត្តិការណ៍ សំខាន់ៗ

កញ្ញា សាសា និងអ្នកគាំទ្រ ព្រួតគ្នាវាយប្រហារ ម៉េង កែវពេជ្ជតា

ភ្នំពេញៈ បន្ថែមពីលើការបង្ហោះសាររិះគន់យ៉ាងចាស់ដៃទៅលើតារាចម្រៀង ម៉េង កែវពេជ្ជតា ដែលបានធ្វើឲ្យមានការភ្ញាក់ផ្អើលកក្រើកពេញហ្វេសប៊ុក អតីតពិធីការិនីនាង ឯក សុជាតា ហៅសាសា មិនត្រឹមតែមិនលុបសំណេររិះគន់របស់ខ្លួនប៉ុណ្ណោះទេ គឺថែមទាំងបានបន្តវាយប្រហារ ដោយប្រើពាក្យសម្ដីធ្ងន់ៗថែមទៀត ជាមួយអ្នកគាំទ្ររបស់ខ្លួន។ យ៉ាងណាមិញ គេមិនទាន់ដឹងថា រឿងរ៉ាវដ៏រសើបមួយនេះ តើនឹងមានប្រតិកម្មពីអ្នកនាង ម៉េង កែវពេជ្ជតា ឬយ៉ាងណានៅឡើយទេ នៅពេលដែលនាង សាសា ស្រាប់តែចេញមុខវាយប្រហាររឿង ម៉េង កែវពេជ្ជតា មិនអស់ចិត្តរឿង ដេនី ក្វាន់ និងបានធ្វើការរិះគន់ចំពោះចំណាត់ការរបស់ក្រសួងវប្បធម៌នោះ។

អ្នកលេងហ្វេសប៊ុកភាគច្រើន កាន់តែកត់សម្គាល់ថា សំណេររបស់កញ្ញា សាសា ដែលទើបបញ្ចប់ក្ដីរឿងហិង្សាជាមួយឧកញ៉ា សុខ ប៊ុននោះ បានវាយប្រហារមកលើតារាចម្រៀង ម៉េង កែវពេជ្ជតា មានលក្ខណៈធ្ងន់ធ្ងរខ្លាំងឡើង គិតត្រឹមយប់ថ្ងៃទី២៥ ខែឧសភា។ សារវាយប្រហាររបស់ សាសា មិនត្រឹមតែធ្វើឲ្យ ម៉េង កែវពេជ្ជតា បាក់មុខប៉ុណ្ណោះទេ ប៉ុន្តែក៏ធ្វើឲ្យមានការរិះគន់ពីសំណាក់អ្នកលេងហ្វេសប៊ុកកាន់តែមិនសំចៃមាត់ទៅលើតារាចម្រៀងរូបនេះខ្លាំងឡើងៗ។ ទាំងស្រីទាំងប្រុស ត្រូវគេឃើញបញ្ចេញយោបល់នៅលើហ្វេសប៊ុក បង្ហាញការមិនពេញចិត្តចំពោះទស្សនៈរិះគន់របស់អ្នកនាង ម៉េង កែវពេជ្ជតា និងបានគាំទ្រការបង្ហោះសារវាយប្រហាររបស់ សាសា។ អញ្ចឹងហើយ ទើបគេឃើញអតីតពិធីការិនីរបស់ CTN នាងសាសា កាន់តែមានកម្លាំងចិត្តរិះគន់បន្ថែមទៀត បន្ថែមពីលើការបង្ហោះវាយប្រហាររបស់ខ្លួន។ នាងបានសរសេរឆ្លើយតបទៅអ្នកគាំទ្រថា «ដល់ថ្នាក់ក្រសួងចេញមុខបកស្រាយហើយ នៅតែមិនអស់ចិត្ត។ ក្រសួងគេបានបញ្ជាក់ហើយថា គ្មានទោស ឬក៏ច្បាប់ឯណាទៅដាក់ទោសអ្នកស៊ិចស៊ីទេ ចុះមិចនៅតែមិនអស់ចិត្ត!»

photo_2016-05-25_23-04-27

នាង សាសា បានបន្តរិះគន់ ម៉េង កែវពេជ្ជតា ចំពោះការមិនពេញចិត្តរបស់អ្នកនាងជុំវិញការសុំទោសរបស់ ដេនី ក្វាន់ និងបានចាត់ទុកថា អ្វីដែល ម៉េង កែវពេជ្ជតា រិះគន់ ដេនី ក្វាន់ មុនពេលផ្ទុះរឿង គឺជាអ្វីដែលហួសហេតុជាងការតបតរបស់ ដេនី ក្វាន់ ឆ្ងាយណាស់។ នាងសរសេរពាក់ព័ន្ធនឹងបញ្ហានេះថា «ជេរគេកប់ៗមាត់ នេះឬការអប់រំដែលមានបំណងល្អ?»។ ក្នុងនោះ នាងក៏បានយល់ស្របចំពោះការលើកឡើងរបស់អ្នករិះគន់ជាច្រើននៅលើគណនីរបស់ខ្លួន ក្នុងពេលដែលអ្នកគាំទ្រទាំងនោះ ក៏បានបញ្ចេញទស្សនៈវាយប្រហារចំពោះ ម៉េង កែវពេជ្ជតា ក្រោយមិនព្រមទទួលយកការសុំទោសរបស់ ដេនី ក្វាន់ និងចំណាត់ការរបស់ក្រសួងវប្បធម៌ផងដែរ។ នាងបានឆ្លើយថា ជារឿងត្រឹមត្រូវចំពោះសំណេររបស់ម្ចាស់គណនីឈ្មោះ Nong Seng Heng ដែលបានបង្ហោះថា «នៅមិនអស់ចិត្តស្អីទៀត បើគេសុំទោសយើងតាមបណ្ដាញសង្គមហើយតើ! បើសិនជាខ្ញុំ គេសុំទោសហើយ កំហឹងប៉ុន្មានក៏រលាយអស់ដែរ ពីព្រោះគេទទួលស្គាល់កំហុសរបស់គេ ហើយគាត់(ដេនី ក្វាន់) ជាមួយក្រសួងឲ្យដោះស្រាយគ្នាទៅ បើគាត់មិនទទួលស្គាល់កំហុសគាត់ទេ មិនមែនគាត់អញ្ជើញទៅតាមការណាត់របស់ក្រសួងទេ!»

photo_2016-05-25_23-04-18photo_2016-05-25_23-04-21

គួរបញ្ជាក់ថា សំណេរវាយប្រហាររបស់ សាសា បានកើតឡើង បន្ទាប់ពីនាងយកអត្ថបទស្ដីពី ម៉េង កែវពេជ្ជតា រិះគន់ក្រសួងវប្បធម៌ទៅបង្ហោះ និងបានសរសេររិះគន់ថា «មនុស្សល្អមិនរមាស់ទើសរឿងគេទេ គេស៊ីបាយគេ គេមិនសុំបាយអ្នកស៊ីឡើយ ល្មមៗបានហើយ មើលសម័យផង បើធ្វើមិនបានល្អដូចគេកុំច្រណែនគេ សិស្សច្បងស្អី ធ្វើអីដែលល្អខ្លះដល់សង្គម!»។ ការលើកឡើងរបស់នាងកាន់តែផ្អើលសង្គមហ្វេសប៊ុកខ្លាំងក្លាមកទល់នឹងពេលនេះ ដោយនាង(សាសា) គឺជាមនុស្សទី២ ដែលហ៊ានចេញមុខវាយប្រហារដោយមិនសំចៃមាត់ទៅលើអ្នកនាង ម៉េង កែវពេជ្ជតា ដែលមុននេះ គឺមានតែ ដេនី ក្វាន់ ម្នាក់ប៉ុណ្ណោះ ប៉ុន្តែក្រោយមក ដេនី ក្វាន់ ក៏សម្រេចចិត្តសុំទោស បើទោះជា ម៉េង កែវពេជ្ជតា បង្ហាញមតិមិនទទួលយក។

photo_2016-05-25_23-04-13photo_2016-05-25_23-04-24

គេនៅមិនទាន់ឃើញប្រតិកម្មរបស់អ្នកនា ងម៉េង កែវពេជ្ជតា នៅឡើយទេ ប៉ុន្តែគេជឿជាក់ថា ប្រសិនបើមានការតបតនោះ សំណេរវាយប្រហារពីសំណាក់អតីតពិធីការិនី សាសា ពិតជាបន្តព្រលះត្រឡប់វិញ ដោយមិនមានតម្រុយសុំទោសដូចគ្នានឹងតារាសម្ដែង ដេនី ក្វាន់ នោះទេ ដោយសារតែនាងឈប់ធ្វើជាតារាសិល្បៈ និងនាងក៏ជានារីមិនញញើតមាត់ ចំពោះអ្វីដែលនាងយល់ថា មិនត្រឹមត្រូវ។

មហាជនកំពុងរង់ចាំមើលថា ការលូកមាត់របស់ សាសា នឹងមានប្រតិកម្មឬទេពីអ្នកនាង ម៉េង កែវពេជ្ជតា ហើយសង្គ្រាមពាក្យសម្ដី នឹងត្រូវបញ្ចប់កម្រិតណា បន្ទាប់ពី សាសា និងអ្នកគាំទ្រលេងម៉ាចាស់ដៃដោយមិនយល់មុខចំពោះអ្នកនាង ម៉េង កែវពេជ្ជតា ក្នុងពេលនេះ៕
a (1)

a (2)a (3)a (4)J1J2J3j4J5j6

មតិយោបល់