ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ពលរដ្ឋនៅតំបន់សមុទ្រ ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះភ្លៀង និងខ្យល់ខ្លាំង ចាប់ពីថ្ងៃទី២៦-២៨ ឧសភា

ភ្នំពេញៈ យោងតាមសេចក្ដីជូនដំណឹងពីការព្យាករណ៍អាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយនៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦នេះ បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសពលរដ្ឋរស់នៅតំបន់មាត់សមុទ្រ ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះភ្លៀង និងខ្យល់ខ្លាំងនៅតំបន់ឆ្នេរ និងនៅលើផ្ទៃសមុទ្រ។

សេចក្ដីជូនដំណឹងនេះ បានឲ្យដឹងថា ខណៈកម្ពុជា កំពុងទទួលឥទ្ធិពលពីខ្យល់មូសុងនិរីត អាចនឹងបង្កឲ្យមានភ្លៀងធ្លាក់ពីតិចទៅច្រើនតាមតំបន់ ចាប់ពីថ្ងៃទី២៦ ខែឧសភា ដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៦ ហើយសូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះតំបន់មាត់សមុទ្រ៕

13301501_482365225288722_8908038505434402759_o

មតិយោបល់