ព្រះសីហនុៈ នៅវេលាម៉ោង ១២ថ្ងៃត្រង់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីបុរសម្នាក់ ត្រូវខ្សែភ្លើងឆក់ស្លាប់ ជនរងគ្រោះឈ្មោះ វិន ចិត្តា ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ស្នាក់នៅ បណ្តោះអាសន្ន ភូមិ២ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ។
សូមបញ្ជាក់៖ ជនរងគ្រោះមានស្រុកកំណើតនៅភូមិកែងតាសុខ ឃុំកំពង់ពៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យ និងប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់