ភ្នំពេញៈ គណបក្សសង្គ្រោះជាតិ បានគំរាមធ្វើបាតុកម្មដោយអហិង្សា ក្នុងករណីដែលមានការចាប់ខ្លួនលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ដែលគណបក្សបានអះអាងថា ស្ថានភាពនយោបាយនៅកម្ពុជាបច្ចុប្បន្ន មានសភាពធ្ងន់ធ្ងរទៅៗ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គណបក្សសង្គ្រោះជាតិ ចេញផ្សាយនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦។
ក្រោយគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សសង្គ្រោះជាតិ បើកកិច្ចប្រជុំក្រោមអធិបតីភាពលោក សម រង្ស៊ី និងលោក កឹម សុខា ដោយផ្ដោតលើស្ថានភាពនយោបាយបច្ចុប្បន្ន ដែលបានធ្វើឡើងនៅព្រឹកមិញ គណៈកម្មាធិការអចិន្ត្រៃយ៍របស់គណបក្ស បានសម្រេចលើ៤ចំណុច ដើម្បីស្ដារស្ថានការណ៍នយោបាយឡើងវិញ។
ជាមួយគ្នានេះ គណបក្សសង្គ្រោះជាតិ បញ្ជាក់ថា បន្តយកវប្បធម៌សន្ទនា ធ្វើជាមូលដ្ឋានក្នុងការស្ដារស្ថានភាពនយោបាយនៅកម្ពុជា ឲ្យវិលមករកភាពប្រក្រតីឡើងវិញ ដើម្បីធានាឲ្យការបោះឆ្នោតនាឆ្នាំ២០១៧-២០១៨ខាងមុខ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌៕
មតិយោបល់