ព័ត៌មានជាតិ

ជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្ន បុកជាមួយរថយន្ត ស្លាប់នៅនឹងកន្លែង!

ពោធិ៍សាត់: កាលពីវេលាម៉ោង១០និង១៥នាទីយប់ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្ត បណ្តាលឲ្យស្លាប់បុរសម្នាក់ ពេលបញ្ជូនទៅមន្ទីរពេទ្យខេត្តពោធិ៍សាត់បានពាក់កណ្តាលផ្លូវ នៅចន្លោះគីឡូម៉ែត្រ១៥៥.​១៥៦ ភូមិប៉ប៉ិត ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់​។ ​

​រថយន្តម៉ាកHYUNDAI ពាក់ស្លាកលេខ ភ្នំពេញ 3C-6730 ពណ៌ក្រហម ធ្វើចរាចរណ៍ពីលិចទៅកើត(អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួនបាត់) ម៉ូតូរងគ្រោះម៉ាក C 100កូរ៉េ គ្មានស្លាកលេខ ពណ៌ក្រហម ធ្វើចរាចរណ៍ឆ្លងថ្នល់ពីត្បូងទៅជើងទិសដៅទៅលិច​ ជិះដោយឈ្មោះ សោម សុភាព អាយុ​៣៨​ឆ្នាំ ភេទប្រុស នៅភូមិឈើទាលខ្ពស់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់​​(​ស្លាប់)​។
ចំពោះករណីនេះ រថយន្តនឹងម៉ូតូបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ធបាលអន្លង់ត្នោតជាបណ្តោះអាសន្នដើម្បីកសាង​សំណុំរឿង​​ចាត់ការបន្តទៀត៕

មតិយោបល់