អង់គ្លេស: យោងតាមគេហទំព័រ Sky News បានចុះផ្សាយនៅថ្ងៃទី២៧ ឧសភានេះ បានឲ្យដឹងថា អត្តពលិក២៣នាក់ដែលបានប្រកួតកីឡាអូឡាំពិកនៅទីក្រុងឡុងដ៍ កាលពីឆ្នាំ២០១២ កន្លងមកនោះ បានធ្វើតេស្តវិជ្ជមានសម្រាប់សារធាតុហាមឃាត់ បន្ទាប់ពីពួកគេត្រូវបានពិនិត្យរកឃើញថា បានប្រើប្រាស់ខុសទៅនឹងច្បាប់។
បើតាមគណៈកម្មាធិការអូឡាំពិកអន្តរជាតិ ហៅកាត់ថា (IOC) បានបង្ហាញថា ដៃគូប្រកួតប្រជែង ២៣នាក់ បានធ្វើតេស្តវិជ្ជមាននូវសារធាតុហាមឃាត់ បន្ទាប់ពីការវិភាគថ្មីរួចមកនោះ ហើយក្នុងចំណោមអត្តពលិកទាំងនោះមាន ១៤នាក់ជាជនជាតិរុស្ស៊ី៕
មតិយោបល់