ព្រះសីហនុ: គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តកុងទីន័ររបស់ក្រុមហ៊ុន លឹម ហេងហ្វុង គៀរ ម៉ូតូមួយគ្រឿង រួចបន្តទៅបុកគូទរថយន្តកុងទីន័រមួយគ្រឿងទៀត បណ្តាលអ្នកបើកបររថយន្តកុងទីន័រក្រុមហ៊ុន លឹម ហេងហ្វុង របួសធ្ងន់ ចំណែកអ្នកបើកបរម៉ូតូសំណាងល្អត្រឹមរបួសស្រាល។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១៧ និង៥០នាទីល្ងាច ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦នេះ នៅលើផ្លូវជាតិលេខ៤ នៅត្រង់ចំនុចចំណោទអូរត្រាវ ចន្លោះគីឡូម៉ែត្រលេខ ២១៤ និង២១៥ ស្ថិតក្នុង ភូមិ១ ក្រុងព្រះសីហនុ។
បើតាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងគេបានឃើញរថយន្តកុងទីន័រម៉ាក FUSO របស់ក្រុមហ៊ុន លឹម ហេងហ្វុង គៀរ ម៉ូតូ ហុងដា C-125 រួចបុកគូទរថយន្តកុងទីន័រ ម៉ាក FUSO ពណខៀវ កម្មសិទ្ឋឯកជនធ្យូងថ្មទិសដៅស្របគ្នា ពីក្រុងព្រះសីហនុ ឆ្ពោះទៅភ្នំពេញ។ ក្រោយបុករួចរថយន្តក្រុមហ៊ុន លឹម ហេងហ្វុង បានក្រឡាប់ធ្លាក់ទៅខាងស្តាំដៃផ្លូវ បណ្តាលរងរបួសមនុស្ស ០២នាក់ ក្នុងនោះអ្នកបើកបរម៉ូតូសំណាងល្អត្រឹមរបួសស្រាល ចំណែកអ្នកបើកបររថយន្ត ក្រុមហ៊ុន លឹម ហេងហ្វុង របួសធ្ងន់៕
មតិយោបល់