ថៃៈ តាមមន្រ្តីប៉ូលិសក្នុងតំបន់ បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយកម្រិត ៣,៥ រ៉ិចទ័រ បានវាយប្រហារ នៅស្រុក Mae Wang ក្នុងខេត្តភាគខាងជើងប្រទេសថៃ នៅវេលាម៉ោង៨ព្រឹកថ្ងៃព្រហស្បតិ៍នេះ។ នេះបើយោងតាមរយៈសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧។
ប៉ុស្តិ៍ប៉ូលិសនៅ Seismological បាននិយាយថា ប្រជាជននៅលើកំពូលភ្នំ Doi ក្នុងស្រុក Chomthong បានរាយការណ៍ថា មានករណីរញ្ជួយដីមួយនៅទីនោះ ដែលធ្វើឲ្យរង្គើដល់ហាងដល់ទំនិញ។
គួរបញ្ជាក់ដែរថា គ្រោះរញ្ជួយដីនេះ មានអនុភាពវាយប្រហារ ក្នុងជម្រៅ ៧គីឡូម៉ែត្រក្រោមដី ហើយមកទល់ពេលនេះ មិនទាន់មានសេចក្ដីរាយការណ៍អំពីជនរងគ្រោះ ប៉ុន្តែមានការខូចខាតតិចតួចផងដែរ នៅក្នុងហេតុការណ៍នេះ៕
មតិយោបល់