ថៃ: នាវានេះបានដឹកភ្ញៀវទេសចរចំនួន ៣២នាក់ រួមទាំងនាវិកបួននាក់បានក្រឡាប់កាលពីថ្ងៃព្រហស្បតិ៍ នៅជិតថ្មនៃឆ្នេរ សមុទ្រលាតសន្ធឹងនៅលើកោះ Koh Samui។ សាកសពរបស់ស្ត្រីទាំងបីនាក់នេះ ត្រូវបានរកឃើញភ្លាមៗ ប៉ុន្តែក្រុមអ្នកសង្គ្រោះឆ្មាំសមុទ្រ បានស្វែងរកជនជាតិអង់គ្លេសលោក Jason Parnell អាយុ៤៦ឆ្នាំរូបនេះឃើញហើយ បន្ទាប់ពីលិចបាត់ខ្លួន។
នេះជាលើកទីពីរត្រូវបានសំលាប់អ្នកទេសចរណ៍ជនជាតិអង់គ្លេស, ជនជាតិ Monica Cozma ដែលពួកគេទាំងពីរនាក់នេះ បានប្រារព្ធរាត្រីទឹកឃ្មុំដោយធ្វើដំណើរកំសាន្តនៅលើទូកតែម្តង។ ទូកដែលដឹកភ្ញៀវទេសចរនៅជុំវិញឆ្នេរសមុទ្រ ដែលមានប្រជាប្រិយភាពរបស់ប្រទេសថៃ កំពុងតែល្បីខាងឆក់យកអាយុជីវិតមនុស្ស ជាពិសេសនាវិកជាញឹកញាប់មិនប្រយ័ត្នប្រយែង ក្នុងរហ័សជួយសង្គ្រោះមនុស្សនៅពេលដែលលង់ទឹកបានបង្កឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។
ក្រុមហ៊ុនដឹកភ្ញៀវទេសចរតាមទូកភាគច្រើន បានផ្ទុកភ្ញៀវមានភាពចង្អៀតណែន ហើយបានព្យាយាមគាបយកប្រាក់ចំណេញជាច្រើន ដោយមិនគិតពីអាយុជីវិតរបស់ពួកគេ។ ប៉ូលិសបានចោទប្រកាន់ប្រធានក្រុមហ៊ុនថៃ ដែលបណ្តែតបណ្តោយឲ្យអ្នកបើកបរទូកផ្ទុកមនុស្សច្រើនហួស និងមានការធ្វេសប្រហែសក្នុងដំណើរកំសាន្តនាំឱ្យមានអ្នកស្លាប់និងរងរបួស ដែលវាជាបទឧក្រិដ្ឋកម្មត្រូវជាប់ពន្ធនាគារដល់ ១០ឆ្នាំ។
ទោះបីជាវិស័យទេសចរណ៍នៅតែជាប្រភពសំខាន់នៃប្រាក់ចំណូលសម្រាប់ប្រទេសថៃ ហើយកេរ្តិ៍ឈ្មោះរបស់ប្រទេសនេះជា “ទឹកដីនៃស្នាមញញឹម” បានទទួលរងការរិះគន់ ក្នុងប៉ុន្មានឆ្នាំនេះ ចំពេលដែលខ្សែរថយន្តក្រុងនិងទូក បានធ្វើឲ្យមនុស្សស្លាប់ជាហូរហែរ។
យោងតាមកំណត់ត្រាខ្ពស់បំផុត មានមនុស្សជិត ៣០លាននាក់បានធ្វើដំណើរកំសាន្តមកកាន់ថៃនៅក្នុងឆ្នាំ២០១៥ ដែលកើនឡើងយ៉ាងខ្លាំង នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ភាគច្រើនគឺភ្ញៀវទេសចរចិនដីគោក៕
មតិយោបល់