ព័ត៌មានជាតិ

ក្មេងស្រី២នាក់ ប៊ិះធ្លាក់ចូលមាត់ខ្លា

បន្ទាយមានជ័យៈ ក្មេងស្រី២នាក់ វ័យ១៣ឆ្នាំ និង១៨ឆ្នាំ ប៊ិះក្លាយជាចំណីតណ្ហារបស់ប្រុសព្រាន ខណៈពួកនាងទាំង២នាក់ នាំគ្នាចុះងូតទឹកស្រះលេងនៅចំណុចស្រះទឹករបស់លោក សាន ស៊ាងហូ (កណ្តាលព្រៃ) ស្ថិតក្នុងភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦។

មន្ត្រីនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៩១១ បានឲ្យដឹងថា ក្មេងស្រីរងគ្រោះទាំង២នាក់ ម្នាក់មានអាយុ១៣ឆ្នាំ និងម្នាក់ទៀត មានអាយុ១៨ឆ្នាំ រស់នៅភូមិទំនប់.ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

មន្ត្រីនគរបាល បានបន្តទៀតថា មុនពេលកើតហេតុ ក្មេងស្រីទាំ២នាក់ បាននាំគ្នាដើរកាច់ទំពាំងឫស្សីព្រិច ដើម្បីយកទៅលក់ ពេលដើរដល់ចំណុចស្រះទឹកក៏នាំគ្នាចុះងូតទឹក ស្របពេលនោះស្រាប់លេចមុខជនសង្ស័យម្នាក់ បានជិះម៉ូតូ១គ្រឿងមកឈប់ ហើយបានចាប់ក្មេងស្រីម្នាក់ ដែលមានអាយុ១៣ឆ្នាំ ប៉ងរំលោភ តែនាងបានស្រែកយំ ក៏ព្រលែងវិញ រួចបានស្ទុះទៅចាប់នាងមានអាយុ១៨ឆ្នាំ ប៉ងរំលោភទៀត តែនាងបានស្រែកឲ្យគេជួយ ពេលនោះក៏ឮដល់កម្មកររោងចក្រកាត់ដេរនៅក្បែងនោះ ក៏នាំគ្នាស្ទុះមកជួយ ឃើញបែបនេះជនសង្ស័យក៏បានរត់គេចខ្លួនបាត់ ដោយបន្សល់ទុកតែម៉ូតូ១គ្រឿង ម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1A-9109 នៅនឹងកន្លែងកើតហេតុ។

ប្រភពដដែល បានបញ្ជាក់ថា ចំពោះក្មេងស្រីទាំង២នាក់ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលប៉ោយប៉ែត នាំទៅធ្វើការសាកសួរអំពីភិនភាគជនសង្ស័យ និងយកម៉ូតូទៅរក្សាទុកនៅទីនោះផងដែរ៕

photo_2016-05-29_12-30-40

មតិយោបល់