បាត់ដំបងៈ បើតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦នេះ រថយន្តក្រុងចំនួន២គ្រឿង ត្រូវបានមន្ត្រីអាវុធហត្ថខេត្តបាត់ដំបង ធ្វើការឃាត់ទុកដើម្បីសាកសួរ ជុំវិញករណីដឹកទំនិញ ដែលគេសង្ស័យថា គេចពន្ធ។ ប៉ុន្តែការឃាត់រថយន្តទាំងពីរគ្រឿងនេះ ត្រូវបានអាវុធហត្ថខេត្តដោះលែងវិញ ដោយអះអាងថា មិនមានពាក់ព័ន្ធបទល្មើស។
នៅមុននេះបន្តិច ភ្នាក់ងារសារព័ត៌មាន Post News បានឲ្យដឹងថា រថយន្តដឹកទំនិញដែលសមត្ថកិច្ចឃាត់កាលពីព្រឹកមិញ ត្រូវបានមន្ត្រីអាវុធហត្ថខេត្តបាត់ដំបង ដោះលែងឲ្យមានសេរីភាពវិញហើយ ក្រោយរកឃើញថា មិនមានពាក់ព័ន្ធនឹងបទល្មើស ពោលគឺទំនិញស្របច្បាប់។
ភ្នាក់ងារបន្តថា ករណីនេះ មន្ត្រីអាវុធហត្ថខេត្តបាត់ដំបង មិនបានផ្ដល់រូបភាព ឬព័ត៌មាននោះទេ ប៉ុន្តែមានប្រជាពលរដ្ឋមួយចំនួនបានដាក់ការសង្ស័យថា អាចមានរឿងអ្វីមួយ ដែលបង្កប់អាថ៌កំបាំង និយាយឲ្យចំ គឺទំនងជាមានបទល្មើស បានជាសមត្ថកិច្ចធ្វើការឃាត់ តែក្រោយការចរចា សមត្ថកិច្ចក៏ប្រលែងវិញ៕
មតិយោបល់