ព័ត៌មានជាតិ

ផ្អើលទាំងព្រឹក ក្នុងបុរីពិភពថ្មី! បុគ្គលិកក្រុមហ៊ុនផ្សារទំនើបបាយ័ន្ត ចង.កសម្លាប់ខ្លួន បន្សល់ទុកបណ្ដាំមួយច្បាប់…

ភ្នំពេញៈ យោងតាមផេកផ្សព្វផ្សាយអប់រំក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅវេលាម៉ោង ៨ និង៣០នាទីព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចបន្ទប់ផ្ទះលេខ១០៤ ផ្លូវ០១ បុរីពិភពថ្មី ភូមិសំបួរ សង្កាត់ដង្កោ ខណ្ដដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ សៀន គីមអេង ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុនផ្សារទំនើបបាយ័ន្ត ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើត ភូមិព្រែកតាគង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ហើយស្លាកស្នាមជនរងគ្រោះ មានស្នាមចងត្រង់ក និងចេញទឹកកាម។

ដំណើររឿង៖ តាមការបំភ្លឺម្ដាយបង្កើតសព បានឲ្យដឹងថា ជនរងគ្រោះ រស់នៅជាមួយប្រពន្ធឯផ្ទះ នៅខណ្ឌឬស្សីកែវ តែជិតមួយខែកន្លងមកនេះ រកស៊ីខាតតែមិនដឹងខាតរឿងអ្វីទេ លុះមកដល់ថ្ងៃកើតហេតុខាងលើ ម្ដាយក៏ទ្បើងទៅគោះទ្វារបន្ទប់ ពុំមានការឆ្លើយតប ដោយទ្វារបន្ទប់ជាប់សោ និងមានការសង្ស័យផង ក៏ប្រើកូនឈ្មោះ សៀន គឹមអ៊ាន់ ឲ្យទៅហៅជាងសោមកឆ្កឹះ ចូលមើលឃើញកូនចងកទៅនឹងខ្សែនីទ្បុង ជាប់នឹងចង្រឹងបង្អូចស្លាប់បាត់ទៅហើយ។

តាមការសន្និដ្ឋាន និងវាយតម្លៃរបស់ការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអះអាងថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងកមែន ទើបបប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់