ព័ត៌មានជាតិ

ជប៉ុន​ផ្ដល់​កម្ចី​ដល់​ឡាវ​ក្នុង​ការពង្រីក​អាកាសយានដ្ឋាន​អន្តរជាតិ​

​ទីភ្នាក់ងារ​សារព័ត៌មាន​ជប៉ុន​ក្យូ​ដូ បាន​រាយការណ៍​ថា ជប៉ុន​នឹង​ផ្តល់​ប្រាក់​កម្ចី ដល់​ប្រទេស​ឡាវ ដើម្បី​ពង្រីក​អាកាសយានដ្ឋាន​អន្តរជាតិ​នៅក្នុង​ទីក្រុង​វៀង​ចន្ទ មិន​បាន​បញ្ជាក់​ថា​ពី​ចំនួន​ទឹកប្រាក់​ដែល​ត្រូវ​ផ្ដល់​ឲ្យ​នោះ​ទេ​។​
Japan
​នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស៊ីន​ហ្សូ អាបេ បាន​សន្យា​ផ្តល់​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​គម្រោង​ពង្រីក​អាកាសយានដ្ឋាន​អន្តរជាតិ​នៅ រដ្ឋធានី​វៀង​ចន្ទ​នៅ​ប្រទេស​ឡាវ​។​

​អាកាសយានដ្ឋាន​អន្តរជាតិ​ដែល​ទទួលបាន​គម្រោង​ពង្រីក​នោះ​គឺ​មានឈ្មោះ​ថា Wattay International Airport ដែល​ត្រូវ​បាន​សម្រេច​ឡើង​នៅក្នុង​ជំនួប​ពិភាក្សា​រវាង លោក ស៊ីន​ហ្សូ អាបេ និង​នាយករដ្ឋមន្ត្រី​ឡាវ លោក ថង​ស៊ី​ង ថា​ម​ម៉ា​វង់ នៅ​រដ្ឋធានី​វៀង​ចន្ទ កាលពី​ថ្ងៃអាទិត្យ​កន្លងទៅនេះ​៕​

មតិយោបល់