ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

គណៈមេធាវី មិនគាំទ្រមេធាវីណា ប្រព្រឹត្តអំពើខុសច្បាប់

ភ្នំពេញៈ ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា លោក ប៊ុន ហុន បានប្រាប់សារព័ត៌មាន Post News ថា គណៈមេធាវី មិនគាំទ្រអំពើខុសច្បាប់របស់មេធាវីណាម្នាក់ ដែលប្រព្រឹត្តអំពើខុសច្បាប់ឡើយ។

បើតាមលោក ប៊ុន ហុន “រហូតមកទល់ពេលនេះ ខ្ញុំមិនទាន់ទទួលដំណឹងថា មានការឃាត់ខ្លួនមេធាវីឈ្មោះអី ឬប្រព្រឹត្តបទល្មើសអ្វីនោះទេ ប៉ុន្តែបើពាក់ព័ន្ធនឹងអំពើអន្តរការី(អ្នករត់ការ) ខ្ញុំមិនគាំទ្រទេ ពីព្រោះវាជាអំពើខុសច្បាប់”

លោក ប៊ុន ហ៊ុន បានបញ្ជាក់ថា គណៈមេធាវី ធ្លាប់ធ្វើការរឹតបន្តឹងជារើយៗ ដោយឲ្យមេធាវីគោរពនូវក្រមសីលធម៌ វិជ្ជាជីវៈ ទៅតាមផ្លូវច្បាប់ និងរដ្ឋធម្មនុញ្ញ ហើយថ្មីៗនេះ គណៈមេធាវី បានធ្វើការណែនាំដល់សមាជិករបស់ខ្លួនជីត១០០០នាក់។

លោក ប៊ុន ហ៊ុន បញ្ជាក់បន្ថែមថា ចាប់តាំងពីបង្កើតគណៈមេធាវី នៅឆ្នាំ១៩៩៥ រហូតដល់ទល់នឹងឆ្នាំ២០១៦នេះ មិនទាន់មានមេធាវីណាម្នាក់ ពាក់ព័ន្ធនឹងបទល្មើសអំពើពុករលួយទេ។ លោកនិយាយថា ប្រសិនបើកូនក្ដីជួលមេធាវីរកយុត្តិធម៌អ្វីមួយ ដោយផ្ដល់ប្រាក់ឈ្នួលឲ្យមេធាវីនោះ មិនមែនជារឿងអំពើពុករលួយឡើយ លើកលែងតែមេធាវីនោះ ជាអ្នករត់ការពីកូនក្ដីទៅកាន់សមត្ថកិច្ចណាមួយ។

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦នេះ មេធាវីម្នាក់ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ចាប់ខ្លួននៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ទល់មុខសាលាដំបូងរាជធានីភ្នំពេញ ប៉ុន្តែអង្គភាពមួយនេះ មិនបានបញ្ជាក់ពីដំណើររឿងនេះឡើយ។

ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានប្រាប់ Post News ឲ្យដឹងថា “ពិតជាមានការចាប់ខ្លួនមេធាវីម្នាក់មែន នៅក្នុងស្តាតអូឡាំពិក ប៉ុន្តែយើងមិនអាចនិយាយបានទេថា ពាក់ព័ន្ធនឹងករណីអ្វី”

បើតាម លោក ឱម យ៉ិនទៀង“ពិតជាពាក់ព័ន្ធនឹងករណីពុករលួយហើយ ពីព្រោះអង្គភាពប្រឆាំងអំពើពុករលួយ ចាប់វាលឿនពេក នៅពេលដែលយើងប្រាប់សំណុំរឿង និងឈ្មោះ”។ ការលើកឡើងបែបនេះ គ្រាដែល Post News សួរថា មេធាវីនោះឈ្មោះអ្វី? ពាក់ព័ន្ធបទល្មើសអ្វី?៕

KHM_Cambodia_Bun Hun-Bar Association_Soysophea_20130208fn1408492370

មតិយោបល់