ភ្នំពេញ: ករណីបើករថយន្ត បុកម៉ូតូ រហូតផ្ទុះឆេះ យ៉ាងសន្ធោសន្ធៅ ទាំងរថយន្ត និងម៉ូតូ បណ្តាលឱ្យមនុស្ស ២នាក់ ស្លាប់ និងរបួសធ្ងន់ស្រាល ៤នាក់ ស្ថិតនៅតាមផ្លូវ ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ មុននេះបន្តិច អ្នកបើករថយន្ត ត្រូវប៉ូលិសឃាត់ខ្លួន បានហើយ នាវេលាម៉ោង១១:១៥នាទី យប់ថ្ងៃទី០២ ឧសភា ២០១៦ នេះ។
ជនសង្ស័យបង្កហេតុ ជាអ្នកបើកបររថយន្ត ម៉ាក កាមរី ហាយប្រ៊ីត (Camry Hybrid) ពាក់ស្លាកលេខ ភ្នំពេញ 2W-6797 និងម៉ូតូមួយគ្រឿងម៉ាកស្មាស់ ត្រូវបានឆេះខ្ទេចទាំងស្រុង មិនស្គាល់សណ្ឋាន ខណៈករណីនេះ កើតឡើងនៅម៉ោងប្រមាណ ០៩:៣០នាទី យប់ថ្ងៃកើតហេតុ រថយន្ត បានបើកបុករះម៉ូតូ ២គ្រឿង បណ្តាលឱ្យស្លាប់ ២នាក់ និងរបួសធ្ងន់ស្រាល ៤នាក់ ចំណែកអ្នកបើកបរ ត្រូវបានចាប់ខ្លួនបានហើយ និងបញ្ជូនទៅកាន់ អធិការដ្ឋាន ខណ្ឌមានជ័យ ដើម្បីចាត់ការតាមផ្លូវច្បាប់៕
មតិយោបល់