ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

នាយ សង់ស៊ីស ចូលបន្ទប់សង្រ្គោះបន្ទាន់

ភ្នំពេញ: នាយ សង់ស៊ីស ចូលសង្រ្គោះបន្ទាន់នៅថ្ងៃទី៣១ ឧសភានេះ តារាកំប្លែងល្បីឈ្មោះ លោក ម៉ារី សុន ហៅនាយសង់ស៊ីសត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យ ដោយសារជំងឺលើសឈាមធ្វើទុក្ខ។

មកទល់ម៉ោងនេះ មិនទាន់ដឹងថាស្ថានភាពលោកឈានដល់កម្រិតណានៅឡើយ ក្នុងពេលដែលទូរស័ព្ទរបស់ សុន ស្រីពេជ្រ ធ្វើការទំនាក់ទំនងមិនទាន់បាន។

យ៉ាងណាមិន នៅលើគណនេយ្យហ្វេសប៊ុករបស់នាង នាងបានសរសេរថា កូនសូមបួងសួងដល់ទេវតាគ្រប់អង្គ គុណកែវទាំងបី វត្ថុស័ក្កសិទ្ធក្នុងលោក សូមថែរក្សារអាយុជីវិតលោកឪពុកខ្ញុំផង កូនព្រួយណាស់ពុកសូមពុកឆាប់ជាសះស្បើយ។

គួរបញ្ចាក់ថាសភាពលើសឈាមរបស់នាយ ស៊ីស មានអាការធ្ងន់ធ្ងរបែបនេះញឹកញាប់ណាស់ ប៉ុន្តែគេមិនទាន់ដឹងថា សភាពលើកនេះនឹងមានសំណាងដូចមុនៗឫយ៉ាងទេ ក្នុងពេលដែលលទ្ធផលផ្លូវការមិនទាន់ត្រូវបានបញ្ជាក់ឡើង៕

IMG_6835

photo_2016-05-31_12-40-57

photo_2016-05-31_12-40-58

មតិយោបល់